ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ដែល​មាន​អារម្មណ៍ថា ​មាន​ជំងឺ ​ត្រូវបាន​ជំរុញ​មិនឲ្យ​ចូលរួម​ក្នុង​ពិធីប្រកួត​កីឡា​ថ្ងៃ​ទី២៦ ​ខែ​មីនា


លោក Toshiro Muto ប្រធានគណៈកម្មាធិការ​រៀប​ចំ​កីឡា ឆ្លើយសំណួរអ្នកសារព័ត៌មាននៅក្រុងតូក្យូ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
លោក Toshiro Muto ប្រធានគណៈកម្មាធិការ​រៀប​ចំ​កីឡា ឆ្លើយសំណួរអ្នកសារព័ត៌មាននៅក្រុងតូក្យូ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

​អង្គការ​កីឡាអូឡាំពិក​ទីក្រុងតូក្យូ​ឆ្នាំ​២០២០​នេះបាន​ប្រាប់​ឲ្យ​ដឹងកាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ពួកគេនឹង​ចាប់​ផ្តើម​ដំណើរ​ការការរត់បណ្តាក់ភ្លើង​ចន្លុះ​នៅ​ថ្ងៃ​ទី២៦ ​ខែមីនា​នេះ​ទៅតាមការ​គ្រោងទុក ​ថ្វីបើ​មានការ​គំរាម​កំហែង​ពី​មេរោគ​កូរ៉ូណា​វីរុស​ក៏ដោយ។

លោក Toshiro Muto ប្រធានគណៈកម្មាធិការ​រៀប​ចំ​កីឡា បាន​និយាយ​ថា ​ដើម្បីកាត់​បន្ថយភាព​គ្រោះ​ថ្នាក់ជាអប្បបរមា​ ពិធី​ទាំងអស់​ដែល​ទាក់​ទិននឹង​ការ​ប្រកួតកីឡា ​រួមទាំង​ពិធី​ស្វាគមន៍​របស់​រដ្ឋាភិបាល​ក្នុង​ប្រទេសនឹង​ត្រូវ​លុបចោល។

​លោក​បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​នៅ​ក្នុង​រាជធានី​តូក្យូថា ​ទស្សនជន​នឹង​មិនអនុញ្ញាត​ឲ្យ​ចូលរួម​ពិធី​ការបើក​កីឡា​នេះនៅ​ក្នុង​ទីក្រុង Fukushima ​ទេ​ហើយ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​មានជំងឺ​កុំ​ឲ្យ​ចូលរួម​ការរត់​បណ្តាក់​ភ្លើងចន្លុះ​នេះ។

​លោក Muto ​បាន​មាន​ប្រសាសន៍ថា «យើងសុំ​ឲ្យ​ពលរដ្ឋ​ដែល​មាន​សុខភាព​មិន​ល្អទប់​កុំ​ស្ថិត​នៅ​តាម​ផ្លូវ»។

​លោក Muto បាន​ព្រមាន​ថា ហ្វូង​មនុស្សច្រើនណាន់​តាន់តាប់អាច​បង្ខំ​ឲ្យ​ពួក​អ្នក​រៀប​ចំ​ចាត់​ចែង​ពិធី​នេះ​ផ្លាស់​ប្តូរផ្លូវ​នៃរត់​បណ្តាក់​ចន្លុះ​ដែល​ត្រូវ​ធ្វើ​នោះ។

​ភ្លើង​ចន្លុះបាន​ត្រូវ​ធ្វើ​ឡើង​ដោយ​គ្មាន​អ្នក​មើល​នៅ​ក្នុង​ប្រទេស​ក្រិក ​ក៏ប៉ុន្តែការ​រត់​បណ្តាក់​ភ្លើង​ចន្លុះ​នៅ​ទី​នោះបាន​ត្រូវ​លុបចោល។ កាល​ពី​ថ្ងៃ​ព្រហស្បត៍ ​ក្រុម​មន្រ្តី​ជប៉ុន ​នឹង​ចូលរួមពិធីប្រគល់​ភ្លើង​ចន្លុះ​នោះដែល​នឹង​មិនមានអ្នក​មើល។ ក្រុមមន្រ្តី​ជប៉ុន​និង​អន្តរជាតិនិយាយថា ​ពួកគេនឹងមិនពន្យា​ពេលឬលុប​ចោល​កីឡា​អូឡាំពិក​នៅ​ឆ្នាំ​នេះ​ដែល​មាន​គម្រោង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី២៤ ​ខែកក្កដា ​ថ្វីបើ​ការរាលដាល​ជាសាកល​ដ៏​ឆាប់​រហ័ស​នៃ​មេរោគកូរ៉ូណា​វីរុស​ក៏ដោយ៕

XS
SM
MD
LG