ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក O.J. Simpson អតីត​តារា​បាល់ទាត់​អាមេរិកាំង​នឹង​បាន​នៅ​ក្រៅឃុំ​


រូបភាព​ឯកសារ៖ លោក​ O.J. Simpson អង្គុយ​ក្នុង​សវនាការនៅតុលាការ Clark County រដ្ឋ Las Vegas។
រូបភាព​ឯកសារ៖ លោក​ O.J. Simpson អង្គុយ​ក្នុង​សវនាការនៅតុលាការ Clark County រដ្ឋ Las Vegas។

លោក ​O.J. Simpson អតីត​តារាបាល់ទាត់​អាមេរិកាំង​និងជា​តារា​ភាពយន្ត​បាន​ប្រាប់​ក្រុម​ប្រឹក្សា​ដោះលែង​អ្នកទោស​នៅទីក្រុង​ Las Vegas ថា ​លោក​សោកស្តាយ​អំពីអ្វី​ដែល​មិន​គួរ​កើតមានឡើង។ ​

លោក​ថ្លែង​ដូច្នេះ​នៅពេល​លោក​សុំ​ឲ្យ​មានការ​ដោះ​លែង​មុន​កំណត់​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រោយ​ពីលោក​បាន​ជាប់​ពន្ធនាគារ​៩ឆ្នាំពីបទ​ប្លន់​ប្រដាប់​អាវុធ​និង​ចាប់​ជម្រិត។ ​លោក Simpson ​និយាយថា ខ្ញុំ​បាន​ជាប់​គុក​តាម​ទោសរបស់​ខ្ញុំហើយ។ ខ្ញុំចង់​ជួយ​គេជួយឯង។ ​ខ្ញុំសោកស្តាយ​អំពីអ្វី​ដែល​កើតមាន​ឡើង។ ខ្ញុំ​សូមទោស​រដ្ឋ Nevada។

កីឡាករ​ល្បី ដែល​ត្រូវបាន​ឲ្យ​ក្រៅឃុំ​ក្នុងការ​កាត់ទោស​ឃាតកម្ម​ដែល​មាន​ការ​ចាប់​អារម្មណ៍​ក្នុងទសវត្សរ៍​១៩៩០ ​ត្រូវបាន​ក្រុម​ប្រឹក្សា​ដោះ​លែងអ្នក​ទោស​បកស្រាយ​ថា មាន​ចរិត​ល្អ​ពេល​ជាប់​ក្នុង​ពន្ធនាគារ ​ទាក់ទង​នឹង​បទចោទ​ថ្មីៗ ហើយ​លោក​បាន​ប្រាប់​តុលាការថា ​លោកចង់​នៅក្រៅឃុំ ដើម្បី​បាននៅ​ជាមួយគ្រួសារ​របស់​លោក។

លោក​និយាយ​ថា ខ្ញុំចង់​នៅជាមួយ​កូនរបស់ខ្ញុំ​និំងមិត្តភក្តិ​ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅ​បាន។ ខ្ញុំ​បានជាប់គុក​ហើយ​គោរពច្បាប់​តាមដែល​ខ្ញុំអាច​ធ្វើបាន។​ ខ្ញុំ​មិនបាន​ត្អូញត្អែរទេ៩ឆ្នាំ​មកនេះ។ អ្វីដែលខ្ញុំ​បាន​ធ្វើគឺ​ជួយ​គេ​ជួយ​ឯង ដោយ​ប្រាប់​អ្នកពីជុំវិញឲ្យកាន់ចរិតល្អ និង​រកយុត្តិធម៌​នៅ​តុលាការ។ អ្វីដែល​ខ្ញុំចង់​បាន​គឺ​នៅ​ជា​មួយ​កូន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG