ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​មិន​បាន​បង្ហាញ​អំពី​ចំណុច​លម្អិត​នៃ​កិច្ច​សន្ទនា​រវាង​លោក Trump និង​លោក Putin នៅ​ពេល​ពិសា​អាហារ​ពេល​ល្ងាច​នៃ​កិច្ច​ប្រជុំ G ២០ នោះ​ទេ


លោក​ប្រធានាធិបតី Donald Trump ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី Vladimir Putin ក្នុង​កិច្ចប្រជុំ G-20 កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ក្នុង​ក្រុង Hamburg។
លោក​ប្រធានាធិបតី Donald Trump ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី Vladimir Putin ក្នុង​កិច្ចប្រជុំ G-20 កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ក្នុង​ក្រុង Hamburg។

សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​បដិសេធ​មិន​ផ្សព្វផ្សាយ​នូវ​ចំណុច​លម្អិត​អំពី​កិច្ច​សន្ទនា​ពិសា​អាហារ​ពេល​ល្ងាច​នៃ​កិច្ច​ប្រជុំ G ២០ ដែល​ធ្វើ​ឡើង​កាល​ពី​ដើម​ខែ​នេះ រវាង​លោក​ប្រធានាធិបតី Donald Trump និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នោះ​ទេ។

អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី Sarah Huckabee Sanders បាន​ប្រាប់​អ្នក​សារព័ត៌មាន​ដែល​សង្កត់​សួរ​លោកស្រី​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​អំពី​ប្រធានបទ​ដែល​មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា ថា៖ «នេះ​គ្រាន់តែ​ជា​ការ​ពិសា​អាហារ​ពេល​ល្ងាច​ជា​លក្ខណៈ​ធម្មតា​តែ​ប៉ុណ្ណោះ»។

បើ​ក្រឡេក​មើល​ទៅ​លើ​សេចក្ដី​រាយការណ៍​នានា​អំពី​ជំនួប​រវាង​លោក Trump និង​លោក Putin ​កាល​ពី​មួយ​ថ្ងៃ​មុន ដែល​ជា​ពេល​ដែល​ជំនួប​នេះ​ត្រូវ​បាន​ដឹង​ជា​សាធារណៈ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក លោកស្រី Sanders បាន​និយាយ​ថា វា​គួរ​ឲ្យ​អស់​សំណើច​បន្តិច​ដែល​ពណ៌នា​កិច្ច​សន្ទនា​រវាង​មេដឹកនាំ​ទាំង​ពីរ ថា​ជា​កិច្ច​សន្ទនា​ឯកជន​នោះ ដោយសារតែ​នៅ​ពេល​នោះ មេដឹកនាំ​ប្រទេស​ផ្សេងៗ និង​អ្នក​បកប្រែ​ជាង ២០ នាក់​ទៀត អង្គុយ​នៅ​ជិត​នោះ។

ប៉ុន្តែ អតីត​អ្នក​ការទូត អ្នក​អត្ថាធិប្បាយ​នយោបាយ និង​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នានា បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ដូចៗ​គ្នា កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ជំនួប​នេះ​មិន​មែន​ជា​ជំនួប​ធម្មតា​នោះ​ទេ។

មន្ត្រី​នានា​ដែល​ធ្វើ​ដំណើរ​ជាមួយ​លោក Trump នៅ​ពេល​នោះ មិន​បាន​លើក​ឡើង​អំពី​កិច្ច​សន្ទនា​ពេល​ពិសា​អាហារ​ពេល​ល្ងាច​នោះ​ទេ។ អ្នក​យក​ព័ត៌មាន និង​អ្នក​ថត​រូប មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​នៅ​ពេល​នោះ​ទេ ហើយ​សេតវិមាន​មិន​បាន​ផ្សព្វផ្សាយ​នូវ​ចំណុច​លំអិត​អំពី​ការ​ជួប​សន្ទនា​របស់​លោក Trump ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​ផ្សេងៗ ក៏​ដូចជា​ជាមួយ​នឹង​លោក Putin ផង​ដែរ៕

XS
SM
MD
LG