ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា លោក Sessions មិន​គួរ​ដក​ខ្លួន​ចេញ​ពី​ការ​ស៊ើប​អង្កេត​ករណី​ប្រទេស​រុស្ស៊ី​នោះ​ទេ


លោក​ប្រធានាធិបតី Donald Trump បក់​ដៃ​នៅ​ពេល​លោក​ធ្វើ​ដំណើរ​នៅ​ក្នុង​សេតវិមាន បន្ទាប់​ពី​លោក​បាន​ត្រឡប់​មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី Donald Trump បក់​ដៃ​នៅ​ពេល​លោក​ធ្វើ​ដំណើរ​នៅ​ក្នុង​សេតវិមាន បន្ទាប់​ពី​លោក​បាន​ត្រឡប់​មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ប្រាប់​សារព័ត៌មាន New York Times ថា ប្រសិន​បើ​រដ្ឋអាជ្ញា​ពិសេស ដែល​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​ឥទ្ធិពល​របស់​រុស្ស៊ី​លើ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​មុន និង​ការ​ឃុបឃិត​ដែល​អាច​ទៅ​រួច​របស់​រុស្ស៊ី​ជាមួយ​នឹង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក ធ្វើ​ការ​ពង្រីក​ការ​ស៊ើប​អង្កេត​នេះ​ទៅ​ដល់​ការ​ពិនិត្យ​ទៅ​លើ​ហិរញ្ញវត្ថុ​របស់​ក្រុម​គ្រួសារ​លោក​ដែល​មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​រុស្ស៊ី នោះ​ការ​ស៊ើប​អង្កេត​នោះ​ទើប​អាច​ទទួល​យក​បាន។

លោក Trump បាន​និយាយ​ថា៖ «ខ្ញុំ​គ្មាន​ចំណូល​ដែល​ទទួល​បាន​ពី​ប្រទេស​រុស្ស៊ី​នោះ​ទេ។ ខ្ញុំ​មិន​ធ្វើ​ជំនួញ​ជាមួយ​នឹង​រុស្ស៊ី​នោះ​ទេ»។ នេះ​បើ​យោង​តាម​កិច្ច​សម្ភាសន៍​របស់​លោក Trump ជាមួយ​នឹង​សារព័ត៌មាន New York Times ដែល​ផ្សព្វផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​នេះ លោក Trump ក៏​បាន​បញ្ជាក់​អំពី​ការ​ខក​ចិត្ត​របស់​លោក​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក Jeff Sessions ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​ការ​ស៊ើប​អង្កេត​ករណី​ប្រទេស​រុស្ស៊ី​នេះ ដោយ​លោក​បាន​និយាយ​ថា ប្រសិន​បើ​លោក Sessions បាន​បញ្ជាក់​អំពី​គោល​បំណង​ដូច​នេះ មុន​ពេល​លោក​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​រឿង​នេះ នោះ​លោក Trump ប្រាកដ​ជា​ជ្រើសរើស​អ្នក​ថ្មី​ជា​មិន​ខាន។

លោក Trump បាន​បញ្ជាក់​បន្ថែម​ថា អតីត​ប្រធាន​ទីភ្នាក់ងារ FBI លោក James Comey បាន​ចែក​រំលែក​ជាមួយ​លោក​នូវ​ឯកសារ​មិន​ច្បាស់​ការណ៍​មួយ​ដែល​បង្ហាញ​អំពី​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខ្លួន​លោក​ផ្ទាល់ ដើម្បី​ទទួល​បាន​ផល​ចំណេញ​លើ​រឿង​នេះ៕

XS
SM
MD
LG