ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លើក​លែង​តែអ៊ីរ៉ង់ ក្រុម​ប្រទេស​ផលិត​ប្រេង​ប្រជុំ​គ្នា​អំពី​ការបង្កក​ផលិតកម្ម​ប្រេង


រដ្ឋ​មន្រ្តី​ប្រេង​របស់​អារ៉ាប៊ី សាអូឌីត​ លោក​ Ali al-Naimi អញ្ជើញ​មក​ដល់​កិច្ច​ប្រជុំ​នៃ​ក្រុម​ប្រទេស​ផលិត​ប្រេង​នៅ​ទីក្រុង Doha ប្រទេស​ Qatar កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៦។​
រដ្ឋ​មន្រ្តី​ប្រេង​របស់​អារ៉ាប៊ី សាអូឌីត​ លោក​ Ali al-Naimi អញ្ជើញ​មក​ដល់​កិច្ច​ប្រជុំ​នៃ​ក្រុម​ប្រទេស​ផលិត​ប្រេង​នៅ​ទីក្រុង Doha ប្រទេស​ Qatar កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៦។​

ក្រុម​មន្ត្រី​ខាង​ថាមពល​មក​ពី​ប្រទេស​ផលិត​ប្រេង​ធំៗ​នៅ​ក្នុង​ពិភព​លោក​ លើកលែង​តែ​ប្រទេស​អ៊ីរ៉ង់​ចេញ​ បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​ Qatar ​ធ្វើការ​ចរចា​អំពី​លទ្ធ​ភាព​នៃ​ការ​រក្សា​កម្រិត​ផលិត​កម្ម​ឲ្យ​នៅ​ដដែល​ ដើម្បី​ទប់ទល់​នឹង​តម្លៃ​ប្រេង​ទាប​ជា​ប្រវត្តិសាស្ត្រ​ដែល​ឧស្សាហកម្ម​នេះ​បាន​ជួប​ប្រទះ​កាល​ពី​ពេល​ថ្មីៗ​នេះ។​

ក្រុម​អ្នក​តំណាង​មក​ពី​ប្រទេស​ផលិត​ប្រេង​យ៉ាង​តិច​ណាស់​១៥​ ដោយ​រួម​បញ្ចូល​ទាំង​ប្រទេស​អារ៉ាប៊ី​ សាអូឌីត​និង​ប្រទេស​រុស្ស៊ី​ផង​ដែរ​ បាន​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ក្រុង​ Doha ដើម្បី​ពិភាក្សា​គ្នា​អំពី​កិច្ចខិតខំ​ប្រឹង​ប្រែង​ទប់​នឹង​ការចុះ​តម្លៃ​ប្រេង ​ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​ប្រទេស​ដឹក​ជញ្ជូន​ប្រេង​ទៅលក់​ឯ​ក្រៅ​ប្រទេស​ខាត​បង់​ប្រាក់​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​មក​ហើយ។​

សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​គ្នា​មួយ​ អំពាវ​នាវ​ដល់​ក្រុម​ប្រទេស​ផលិត​ប្រេង​ឲ្យ​កម្រិត​ផលិតកម្ម​នៅ​ត្រឹម​កម្រិត​ក្នុង​ខែ​មករា​រហូត​ដល់​ខែ​តុលា។​ គោលដៅ​របស់​ពួក​គេ​គឺ​ដំឡើង​តម្លៃ​ប្រេង​ដែល​បាន​ចុះ​ពី​១០០ដុល្លារ​ក្នុង​មួយ​ធុង​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៥​ ដល់​ក្រោម​៣០ដុល្លារ​ក្នុង​មួយ​ធុង​កាល​ពី​ខែ​មករា។​

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ប្រទេស​អារ៉ាប៊ី សាអូឌីត​បាន​និយាយ​ថា​ខ្លួន​នឹង​មិន​គាំទ្រ​ដល់​ការ​បង្កក​ផលិតកម្ម​ទេ​ ប្រសិន​បើ​ប្រទេស​អ៊ីរ៉ង់​មិន​យល់ព្រម​នឹង​ផែន​ការ​នេះ​ទេ​នោះ។

កាល​ពី​ពេល​មុន​នេះ​ ប្រទេស​អ៊ីរ៉ង់​បាន​និយាយ​ថា​ខ្លួន​នឹង​បញ្ជូន​បេសកជន​ម្នាក់​ទៅ​កាន់​ការ​ប្រជុំ​នោះ​ តែ​នៅ​ទី​បញ្ចប់​មិន​បាន​បញ្ជូន​គណៈប្រតិភូ​ទៅ​ទេ។​

អ៊ីរ៉ង់​បាន​បង្កើន​ផលិតកម្ម​ប្រេង​ចាប់​តាំង​ពី​មាន​ការ​លុបចោល​ការដាក់​ទណ្ឌកម្ម​នៅ​ក្រោយ​មាន​កិច្ចព្រមព្រៀង​បរមាណូ​មួយ​ជាមួយ​ក្រុម​ប្រទេស​មហាអំណាច៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG