ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកសង្កេតការណ៍ថា សេដ្ឋីចិនម្នាក់ស្ថិតនៅក្រោមការស៊ើបអង្កេតចំពោះការជំទាស់ប្រឆាំងអំណាចរបស់មេដឹកនាំកំពូល


លោក Ren Zhiqiang ដែលកំពុងត្រូវស៊ើបអង្កេតដោយអាជ្ញាធរចិន បន្ទាប់ពីសរសេរអត្ថបទរិះគន់ការគ្រប់គ្រងការផ្ទុះវីរុសកូរ៉ូណារបស់ប្រធានាធិបតីចិនលោកស៊ី ជិនពីង។
លោក Ren Zhiqiang ដែលកំពុងត្រូវស៊ើបអង្កេតដោយអាជ្ញាធរចិន បន្ទាប់ពីសរសេរអត្ថបទរិះគន់ការគ្រប់គ្រងការផ្ទុះវីរុសកូរ៉ូណារបស់ប្រធានាធិបតីចិនលោកស៊ី ជិនពីង។

លោក Ren Zhiqiang សេដ្ឋីអចលនទ្រព្យជាតិចិន ដែលបានបាត់ខ្លួនកាលពីខែមុនបន្ទាប់ពីរិះគន់មេដឹកនាំកំពូលចិនលោកស៊ី ជីនពីងចំពោះអ្វីដែលលោកបាននិយាយថា ជាការគ្រប់គ្រងមិនបានល្អរបស់រដ្ឋាភិបាលអំពីការផ្ទុះឡើងនូវមេរោគកូរ៉ូណា ត្រូវបានស៊ើបអង្កេតដោយគណៈកម្មការពិន័យរបស់គណបក្សកុម្មុយនិស្តចិន។

ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីយប់ថ្ងៃអង្គារ គណៈកម្មការអធិការកិច្ចពិន័យរបស់គណបក្សនៅក្នុងស្រុកស៊ីចេងនៃរដ្ឋធានីប៉េកាំងបានប្រកាសថា លោក Ren ដែលជាសមាជិកបក្សនិងជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនអចលនៈទ្រព្យ Huayuan Real Estate Group ដែលកាន់កាបដោយរដ្ឋ បានស្ថិតនៅក្រោមការស៊ើបអង្កេតចំពោះអ្វីដែលគណៈកម្មការអធិការកិច្ចពិន័យនោះ បានហៅថា «ជាការរំលោភយ៉ាងធ្ងន់ធ្ងដល់ច្បាប់និងពិន័យ»។

សេចក្តីថ្លែងការណ៍នោះ មិនបានផ្តល់សេចក្តីលម្អិតទេ។

ក្រុមអ្នកវិភាគជជែកឲ្យហេតុផលថា ការស៊ើបអង្កេតនោះមានន័យថា ជាការបញ្ជូនសញ្ញាយ៉ាងច្បាស់មួយថា ការជំទាស់ប្រឆាំងណាមួយដល់អំណាចរបស់ប្រធានាធិបតី ស៊ី នឹងមិនត្រូវអត់ឱនឲ្យបានទេ។ ពួកគេនិយាយទៀតថា ការណ៍នេះក៏ប្រាប់ឲ្យដឹងដែរថា មានការបែកបាក់របស់ថ្នាក់ដឹកនាំកំពូលនិងការខ្វល់ខ្វាយនៅក្នុងប្រទេសនិងអន្តរជាតិកំពុងកើនឡើងដែលអំពាវនាវឲ្យមេដឹកនាំបក្សកុម្មុយនិស្តចិនទទួលខុសត្រូវចំពោះការរាលដាលជាសាកលនូវមេរោគកូរ៉ូណានេះ។

លោក Jean-Pierre Cabestan ជាសាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយនៅឯសាកលវិទ្យាល័យ Baptist University ក្រុងហុងកុងនិយាយថា «សារនេះជាការភ័យខ្លាចមួយ ពីព្រោះតែ បានបញ្ជាក់យ៉ាងច្បាស់ថា គណបក្សកុម្មនិស្តចិនចង់បំបិទមាត់មនុស្សគ្រប់គ្នា ការសម្តែងនូវការរឹះគន់ណាមួយអំពីរបៀបដែលរដ្ឋាភិបាលបានចាត់ចែង​វិបត្តិមេរោគកូរ៉ូណា»។

លោក Wang Dan ជាអតីតមេដឹកនាំនិស្សិតតវ៉ាប្រឆាំងនៅទីលានទានអានម៉េន បានយល់ស្របថា សាររបស់ចិនគឺថា អំណាចរបស់លោកស៊ីមិនត្រូវគេជំទាស់ប្រឆាំងបានទេ។

ក៏ប៉ុន្តែលោកបាននិយាយទៀតថា តាមការពិតគឺថា ករណីរបស់លោក Ren ត្រូវបានដោះស្រាយដោយគណៈកម្មការកិច្ចការនយោបាយនិងច្បាប់ថ្នាក់ទីក្រុង បង្ហាញថា ប្រ ធានាធិបតីស៊ី ជីនពីង មានបំណងសម្រាលស្ថានការណ៍នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG