ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្រ្តីអង់គ្លេសស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ថ្ងៃទីពីរ


រូបឯកសារ៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយពីវីរុសកូរ៉ូណានៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយពីវីរុសកូរ៉ូណានៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។

នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក Boris Johnson បានស្ថិតក្នុងស្ថានភាពនឹងនរនៅថ្ងៃពុធនេះ បន្ទាប់ពីចំណាយពេលយប់ទី២នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យក្រុងឡុងដ៍ដើម្បីព្យាបាលជំងឺកូវីដ១៩។

លោក Edward Argar រដ្ឋមន្រ្តីសុខាភិបាល និយាយថា លោក Johnson «មានស្មារតីល្អ»។

លោកនាយករដ្ឋមន្រ្តីបានសម្រាកនៅមន្ទីរពេទ្យចាប់តាំងពីថ្ងៃអាទិត្យមក បន្ទាប់ពីរោគសញ្ញាជំងឺរបស់លោកនៅមានក្នុងអំឡុងពេលនៃការស្ថិតនៅដាច់ពីគេបន្ទាប់ពីការធ្វើតេស្តមេរោគកូរ៉ូណាវិជ្ជមានមក។

ចក្រភពអង់គ្លេសដែលស្ថិតនៅក្រោមបទបញ្ជាបិទប្រទេសជិតប្រហែល២សប្តាហ៍ មានប្រហែល​៥ម៉ឺន​៦ពាន់​ករណីនៃមេរោគកូរ៉ូណា ដោយមានមនុស្សស្លាប់៦ពាន់១រយនាក់។

ប្រទេសកូរ៉េខាងត្បូងមិនបានធ្វើទៅតាមប្រទេសជាច្រើនទៀតនៅក្នុងការអនុវត្តវិធានការឲ្យមនុស្សស្ថិតនៅផ្ទះដ៏តឹងរ៉ឹងក៏បានទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងការកាត់បន្ថយចំនួនមនុស្សឆ្លងមេរោគថ្មីដោយការអំពាវនាវឲ្យមនុស្សស្ថិតនៅឆ្ងាយពីគ្នានិងបិទសាលារៀន។

រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាស៥៣ករណីថ្មីនៅថ្ងៃពុធនេះ ជាចំនួនប្រហាក់ប្រហែលគ្នានៅសប្តាហ៍នេះ។

មានការព្រួយកង្វល់អំពីលទ្ធភាពនៃការឆ្លងកាន់តែខ្លាំងឡើងនៅរដ្ឋធានីសេអ៊ូល ហើយនៅថ្ងៃពុធនេះ អភិបាលក្រុងសេអ៊ូលបានប្រកាសបិទរង្គសាលនិងកន្លែងស៊ីផឹក។

លោក Chung Sye-kyun នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងក៏បានប្រកាសការផ្អាកការចេញចូលដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ពលរដ្ឋមកពីប្រទេសនានាដែលនៅពេលបច្ចុប្បន្ននេះហាមឃាត់មិនឲ្យចូលក្នុងកូរ៉េខាងត្បូងនិងច្បាប់ដែលបដិសេធជនបរទេសដែលធ្វើដំណើរមិនចាំបាច់៕

XS
SM
MD
LG