លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែងថាសរអាអាចរំពឹងថានឹងជួបប្រទះនូវភាពតានតឹងរវាងប៉ូលិស និងសហគមជនជាតិភាគតិច នៅខែក្រោយ ឆ្នាំក្រោយ គឺមួយរយៈទៀតទៅថ្ងៃអនាគត។
លោកអូបាម៉ាបានធ្វើការពិភាក្សាអស់ពេល៤ម៉ោងនៅសេតវិមានកាលពីយប់ថ្ងៃពុធ ជាមួយក្រុមមេប៉ូលិស អភិបាលរដ្ឋ និងអភិបាលក្រុងមួយចំនួន ព្រមទាំងជាមួយលោកស្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Loretta Lynch និងជាមួយសមាជិកនៃចលនាដើម្បីជីវិតពលរដ្ឋអាមេរិកាំងស្បែកខ្មៅដែលហៅជាភាសាអង់គ្លេសថា Black Lives Matter ប្រែមកថា ជីវិតជនជាតិស្បែកខ្មៅមានសារៈសំខាន់។
ជំនួបនេះបានធ្វើឡើងបន្ទាប់ពីមានការបង្ហូរឈាមអស់មួយសប្តាហ៍ ដែលមានរួមទាំងការស្លាប់ប៉ូលិស៥នាក់ នៅទីក្រុង Dallas រដ្ឋ Texas ដោយដៃរបស់សកម្មជនស្បែកខ្មៅម្នាក់ ដែលខឹងចំពោះការដែលប៉ូលិសបាញ់សម្លាប់បុរសស្បែកខ្មៅ នៅរដ្ឋ Minnesota និង រដ្ឋ Louisiana៕