ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិសតួកគីម្នាក់ត្រូវបានសម្លាប់ក្នុងការ​ផ្ទុះ​គ្រាប់​បែក​ទៅលើទី​ស្នាក់​ការ​ប៉ូលីស


ការ​ផ្ទុះ​គ្រាប់​បែក​ផ្ទុក​ក្នុង​រថយន្ត​នៅ​ខាង​ក្រៅ​ទី​ស្នាក់​ការ​ប៉ូលីស​​ក្នុង​តំបន់ Gaziantep ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​តួកគី ​បាន​សម្លាប់​ប៉ូលីស​យ៉ាង​ហោច​ណាស់​ម្នាក់​។
ការ​ផ្ទុះ​គ្រាប់​បែក​ផ្ទុក​ក្នុង​រថយន្ត​នៅ​ខាង​ក្រៅ​ទី​ស្នាក់​ការ​ប៉ូលីស​​ក្នុង​តំបន់ Gaziantep ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​តួកគី ​បាន​សម្លាប់​ប៉ូលីស​យ៉ាង​ហោច​ណាស់​ម្នាក់​។

ការ​ផ្ទុះ​គ្រាប់​បែក​ផ្ទុក​ក្នុង​រថយន្ត​នៅ​ខាង​ក្រៅ​ទី​ស្នាក់​ការ​ប៉ូលិសក្នុង​តំបន់ Gaziantep ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​តួកគី ​បាន​សម្លាប់​ប៉ូលីស​យ៉ាង​ហោច​ណាស់​ម្នាក់​ និង ​ធ្វើ​ឲ្យ​មនុស្ស​១៣​នាក់​រង​របួស ​នេះ​បើតាម​ការ​បញ្ជាក់​របស់​អភិបាលតំបន់​នោះ។

បណ្តាញ​ផ្សាយ​ព័ត៌មាន​តួកគី​ដក​ស្រង់លោកAli Yerlikayaអភិបាល​តំបន់ Gaziantep ​មក​ចុះផ្សាយ​ថា ​មនុស្ស​រងរបួស៩​នាក់​នៃ​មនុស្ស​រងរបួសទាំងអស់ ​ជាមន្រ្តី​ប៉ូលិស។

​រូប​ភាព​តាម​វីដេអូ ​ដែល​បាន​បង្ហាញ​នៅ​លើ​បណ្តាញ​ទូរទស្សន៍ NTV ​ដែល​ជា​អង្គការ​ឯក​ជន ​បាន​បង្ហាញពីភាព​ច្របូក​ច្របល់​បន្ទាប់​ពី​ការ​ផ្ទុះ​នៅ​ខាងក្រៅទី​ស្នាក់​ការ​ប៉ូលិស​នៅពេល​ដែល​ពួកអ្នក​ដើរក្រឡេក​មើលកញ្ចក់បែកនិង​កំទិច​បាក់​បែក ​ហើយ​រថយន្តសង្គ្រោះ​បន្ទាន់ ​បាន​បើក​សម្រុក​ទៅ​កាន់​ទី​កន្លែង​កើតហេតុ​នោះ។

​Gaziantep ​ជា​ទី​ក្រុង​ធំទី​៦​នៅ​ក្នុង​ប្រទេស​តួកគី​ដែល​មាន​ប្រជា​ពលរដ្ឋ១លាន​៥សែន​នាក់​ហើយ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល៥៥គីឡូម៉ែត្រ​ពី​ទឹក​ដី​ដែល​ត្រួតត្រា​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​តាម​បណ្តោយ​ព្រំ​ដែន​នៃ​ប្រទេស​ស៊ីរី។ ទីក្រុង​នោះ​ត្រូវ​បានគេចាត់​ទុក​ថា​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់សម្រាប់​ជន​ភៀស​ខ្លួន​ដែល​បាន​រត់​គេច​ចេញ​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេសស៊ីរី។

ខណៈ​ដែល​មិនមានការ​ចង្អុល​បង្ហាញ​ថា​តើ​នរណា​ធ្វើ​ការវាយ​ប្រហារ​នោះ ​ក្រុម​ជីហាដ ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ប្រហាក់​ប្រហែល​គ្នា​២​នៅ​ក្នុង​ទីក្រុងអ៊ីស្តង់​ប៊ុល​នៅ​ឆ្នាំ​នេះ៕

XS
SM
MD
LG