ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាមេរិក​​​មិនទាន់​​​មាន​​​គម្រោង​​​វាយប្រហារ​​​ប្រឆាំង​​​នឹង​​​ក្រុម​​​សកម្ម​​​ប្រយុទ្ធ​​​ឥស្លាម​​​នៅ​​​សេរី​​ទេ


លោក​បារ៉ាក់​អូបាម៉ា (​​​Barack ​​​Obama) ​ប្រធានាធិបតី​ស.រ.អា.​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨​​​ខែ​​​សីហា​​​ឆ្នាំ២០១៤​​​។

លោក​បារ៉ាក់​អូបាម៉ា (Barack Obama) ​ប្រធានាធិបតី​ស.រ.អា.​មិន​គិត​ថា ​អាច​នឹង​មាន​ការ​វាយ​ប្រហារ​របស់​ស.រ.អា.​តាម​អាកាស​ប្រឆាំង​នឹង​ពួក​ឥស្លាម​ជ្រុល​និយម​ក្នុង​ប្រទេស​ស៊ីរី​ទេ​ ខណៈ​ដែល​ពួក​បះបោរ​បញ្ចេញ​វីដេអូ​ថ្មី​មួយ​ដែល​បង្ហាញ​រូបភាព​កាត់​ក្បាល​មនុស្ស​ម្នាក់​ទៀត។ ​

​ថ្លែង​ទៅ​កាន់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​សេតវិមាន លោក​ អូបាម៉ានិយាយ​ថា ​ស.រ.អា.នៅ​កំពុង​ធ្វើ​ផែនការ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​នៅឡើយ។​

​យ៉ាងណាមិញ​លោក​ប្រធានាធិបតី​បញ្ជាក់​ថា​ ​ស.រ.អា.នឹង​បន្ត​ធ្វើ​ការ​វាយ​ប្រហារ​លើ​គោលដៅ​ខ្លះ​របស់​ពួក​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​អ៊ីរ៉ាក់ ​ដែល​លោក​និយាយ​ថា ​បាន​ធ្វើឲ្យ​ពួក​សកម្ម​ប្រយុទ្ធ​រង​ការ​ខូចខាត។ ​ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ថា​ ការ​ដែល​បណ្ដាញ​ព័ត៌មាន​រាយ​ការណ៍​ថា​អាមេរិក​អាច​នឹង​ពង្រីក​ការ​វាយ​ប្រហារ​ទៅដល់​ប្រទេស​ស៊ីរី​នោះ​គ្រាន់តែ​ការ​កាក់​ស្មាន​តែ​ប៉ុណ្ណោះ។ ​លោក​ប្រធានាធិបតី​និយាយ​ថាកម្លាំង​អាមេរិក​តែ​ឯង ​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ទេដោយ​លោក​លើក​ឡើង​ថា ​តំបន់​ទាំងមូល​ត្រូវ​ធ្វើ​ការ​រួមគ្នា៕

XS
SM
MD
LG