ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កង​​​កម្លាំង​​​មួយ​​​របស់​​​អ៊ីរ៉ាក់​​​​​​វាយ​​​បាន​​​ទំនប់​​​ទឹក​​​ដ៏​​​សំខាន់​មួយ​​ពី​​​ពួក​​​ឧទ្ទាម​​​ ក្រោម​​​ជំនួយ​​​ពី​​​ស.រ.អា.


កង​​​កម្លាំង​​​ជនជាតិ​​​ភាគ​​​តិច Kurd ឈរ​​​នៅ​​​ជិត​​​ទំនប់ Mosul កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​សីហា ឆ្នាំ​​​២០១៤។

អ្នក​នាំ​ពាក្យ​យោធា​អ៊ីរ៉ាក់​និយាយ​ថា ​កងទ័ព​ជន​ជាតិ​ភាគ​តិចKurds ​និង​កងទ័ព​ប្រឆាំង​ភេរវកម្ម​អ៊ីរ៉ាក់ ​បាន​កាន់​កាប់​ទំនប់​ទឹក​ដ៏​សំខាន់​មួយ​ឡើង​វិញ​ពីក្រុម​សកម្ម​ប្រយុទ្ធ Islamic State។

មន្ត្រី​យោ​ធា​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះថា ​កងកម្លាំង​បាន​វាយ​បណ្តេញ​ពួក​ជន​សកម្ម​ប្រយុទ្ធ​ចេញ​ពី​ទំនប់​ទឹក Mosul ​ដែល​ផ្តល់​ថាម​ពល​អគ្គីសនី​និង​ការ​ផ្គត់​ផ្គង់​ទឹក​ដល់​តំបន់​ភាគ​ច្រើននៅ​ផ្នែក​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់។

​គ្មាន​ការ​បញ្ជាក់​ឯក​រាជ្យ​ភ្លាម​ៗ​នោះ​ទេ។

អ្នកនាំ​ពាក្យនោះ​បាន​និយាយ​ទៀត​ថា ​កិច្ច​ប្រតិបត្តិការ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ជួយ​ពីយន្តហោះ ក៏ប៉ុន្តែ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​បន្ថែម​ទេ។

កងទ័ព​សហរដ្ឋ​អាមេរិក​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំងពួក​ជន​សកម្ម​ប្រយុទ្ធ Islamic State ​នៅជិត​ទំនប់​ទឹក Mosul ​ដែល​ជា​ផ្នែក​មួយ​នៃ​បេសកម្ម​របស់​ខ្លួន​ដើម្បី​ការពារហេដ្ឋារចនា​សម្ព័ន្ធ​និង​បុគ្គលិក​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក ​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​លើក​ដំបូងនៅ​ដើម​ខែ​នេះ​ប្រឆាំង​ពួក​បះបោរ ​ ដើម្បី​រារាំង​ការ​សម្លាប់​ជន​ជាតិ​ភាគ​តិច Yazidis រាប់​ពាន់​នាក់នៅ​លើ​ភ្នំ Sinjar ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់៕

XS
SM
MD
LG