ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​​​​​អំពី​​Jihadist​​សញ្ជាតិ​​​​​​អាមេរិក​​​​​​ដែល​​​​​ស្លាប់​​​នៅ​​ស៊ីរី


​​ប្រជាពលរដ្ឋ​​​​​​រស់នៅ​​​ក្នុង​​​ទីក្រុង ​​​Tabqa​​​ កំពុង​​​ជិះ​​​ម៉ូតូ​​​គ្រវី​​​ទង់ជាតិ​​​​​​អបអរ​​​សាទរ​​​បន្ទាប់​​​ពី​​​ពេល​​​​​​ក្រុម​​​សកម្ម​​​ប្រយុទ្ធ​​​ Islamic ​​​State​​​ បាន​​​វាយ​​​ដណ្ដើម​​​កាន់​​​កាប់​​​បាន​​​ទីតាំង​​ជើង​​​ហោះ​​​ហើរ​​​​​​ ​​​Tabqa​​​​​​​ ក្នុង​​​​​​ប្រទេស​​​ស៊ីរី​​​កាលពី​​​ថ្ងៃ​​​ទី​​​ ២៤​​​ខែ​​​សីហា​​​ឆ្នាំ​​​២០១៤​​​។

អ្នក​នាំ​ពាក្យ​សេតវិមាន​សហរដ្ឋ​អាមេរិក ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​បង្ហើបប្រាប់​អំពីព័ត៌មាន​លម្អិត​នៃការ​ស្លាប់​របស់​បុរស​ជនជាតិ​អាមេរិក​ម្នាក់​ ដែល​គេ​ជឿជាក់​ថា​បានចូល​រួម​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​ជ្រុល​និយម​ Islamic ​State​នៅ​ក្នុង​ប្រទេស​ស៊ីរី​។

​ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​លោក​ Caitlin​ Hayden​មន្ត្រី​នាំ​ពាក្យ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​បាន​ឲ្យ​ថា​អាជ្ញាធរ​បាន​ដឹង​អំពីប្រវត្តិ និង​វត្តមាន​របស់​បុរស​ជន​ជាតិ​អាមេរិក​ឈ្មោះ Douglas ​McCain ​ក្នុង​ប្រទេស​ស៊ីរី​។ ​ក្រុម​មន្ត្រី​ជឿ​ថា​មាន​ជនជាតិ​អាមេរិករាប់​សិប​នាក់​ទៀត​ដែល​កំពុង​ចូល​រួមក្នុង​ សកម្មភាព​ប្រយុទ្ធរបស់​ក្រុម​សកម្ម​ប្រយុទ្ធ​Islamic ​Stateនៅក្នុង​ប្រទេស​ស៊ីរី​និង​អ៊ីរ៉ាក់​។

XS
SM
MD
LG