ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​បង្កើត​ទណ្ឌកម្ម​ថ្មី​លើ​អ្នក​វាយ​ប្រហារ​តាម​អ៊ិនធឺណិត


បុរស​ម្នាក់​កំពុង​ប្រើប្រាស់​កុំព្យូទ័រ​ដើម្បី​បញ្ជូល​ទិន្នន័យ​ក្នុង​ក្រុង​វ៉ាសូរី (Warsaw) ប្រទេស​ប៉ូឡូញ។
បុរស​ម្នាក់​កំពុង​ប្រើប្រាស់​កុំព្យូទ័រ​ដើម្បី​បញ្ជូល​ទិន្នន័យ​ក្នុង​ក្រុង​វ៉ាសូរី (Warsaw) ប្រទេស​ប៉ូឡូញ។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា អនុញ្ញាតិ​ឲ្យ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​កាល​ពី​ថ្ងៃ​ពុធលើ​អ្នក​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ជា​ចំណាត់ការ​មួយ​ដែល​មាន​គោល​បំណង​សំខាន់​ដាក់​ទណ្ឌកម្មដល់​បុគ្គល​បរទេស​និង​ក្រុមហ៊ុន​ដែល​កាន់កាប់​ដោយ​រដ្ឋ​ដែល​បាន​វាយ​ប្រហារ​ក្រុមហ៊ុនពាណិជ្ជកម្ម​និង​អ្នក​ប្រើ​ប្រាស់​ទំនិញ​សំខាន់ៗ​របស់​អាមេរិក។

​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​មាន​ប្រសាសន៍​នៅ​ពេល​ដែល​លោក​បាន​ចុះ​ហត្ថលេខាលើ​បញ្ជា​របស់​ប្រធានាធិបតី​ដែល​អំពាវនាវ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ហើយ​និយាយ​ថា ​ការ​គំរាម​កំហែងប្រព័ន្ធអ៊ិនធឺណិត​បាន​បណ្តាល​ឲ្យ​មាន​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​និង​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក។ លោក​ប្រធានាធិបតី​មិន​បាន​ផ្តល់​សេចក្តី​លម្អិតអំពី​ទណ្ឌកម្ម​អ្វី​ដែល​នឹង​ត្រូវ​ដាក់​នោះ​ទេ។

​បញ្ជា​របស់​ប្រធានាធិបតី​អូបាម៉ា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ការ​ដាក់​ទណ្ឌកម្ម​សំដៅ​លើ​ក្រុម​អ្នក​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ដែល​មាន​ភាព​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់​ធ្ងរ។​ប្រព័ន្ធ​កុំព្យូទ័រ​សហរដ្ឋ​អាមេរិក​ ដូចជា​ប្រព័ន្ធ​កុំព្យូទ័រ​នៅ​ធនាគារ ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​សំខាន់ៗ​និងរោងចក្រ​ថាមពល​អគ្គីសនី ​ឬ​ការ​លួច​ឯកសារ​សម្ងាត់​ពាណិជ្ជកម្ម​និង​ព័ត៌មាន​របស់​អ្នក​ប្រើ​ប្រាស់​ទំនិញ។

ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ក្រុមហ៊ុន​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​បាន​ទទួល​រង​ការ វាយ​ប្រហារតាមប្រព័ន្ធ​អ៊ិនធឺណិត​រួម​មាន​ការ​ចូល​លួច​លេខ​កាត​ក្រេឌីត (Credit Cards) ​របស់​អតិថិជន​រាប់​លាន​នាក់​នៅ​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​សុខភាព​សំ​ខាន់ៗ ​ហាង​លក់​គ្រឿង​កុំព្យូទ័រ​ហើយ​និង​ហាងលក់​សម្លៀក​បំពាក់។

នៅ​ក្នុង​ការ​ផ្សាយ​តាម​ប្រព័ន្ធអ៊ិនធឺណិត​ដែល​បាន​ចេញ​ផ្សាយ​ដោយ​សេតវិមាន ​លោក​ប្រធានាធិបតី​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​ក្រុម​អ្នក​លួច​ចូល​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​របស់​អ៊ីរ៉ង់​បាន​វាយ​ប្រហារ​ធនាគារ​សហរដ្ឋ​អាមេរិក​ ​ហើយ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​មួយ​ដែល​ធ្វើ​ឡើង​ដោយ​កូរ៉េ​ខាង​ជើង​បាន​វាយ​ប្រហារ​លើ​ក្រុម​ហ៊ុន Sony Pictures ដែល​បាន​បំផ្លាញទិន្នន័យ​ហើយ​និង​ឲ្យ​ជាប់​គាំង​ម៉ាស៊ីន​កុំព្យូទ័រ​រាប់​ពាន់​គ្រឿង៕

XS
SM
MD
LG