ស.រ.អា.បានច្រានចោលសំណើមួយពីប្រទេសកូរ៉េខាងជើងសម្រាប់ឱ្យមានការស៊ើបអង្កេតរូមគ្នាមួយអំពីការលបលួចចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រនៃក្រុមហ៊ុនផលិតខ្សែភាពយន្ត Sony ហើយស.រ.អា.បានទាក់ទងជាមួយប្រទេសចិនដើម្បីជួយរារាំងការវាយប្រហារតាមអ៊ីនធឺណែតពីរដ្ឋាភិបាលក្រុងព្យុងយ៉ាង (Pyongyang)។
មន្ត្រីស.រ.អា.ម្នាក់បាននិយាយនៅក្នុងកិច្ចចរចាខាងសន្តិសុខជាមួយប្រទេសចិនថា ភាគីទាំងពីរបានយល់ស្របគ្នាថាការធ្វើការវាយប្រហារបំផ្លិចបំផ្លាញតាមបណ្តាញអ៊ីនធឺណែត ដែលភាសាអង់គ្លេសហៅថា «cyber attacks» ឋិតនៅខាងក្រៅបទដ្ឋាននៃប្រទេសស៊ីវិទ្បៃ។
ការស្នើសុំនេះអាចមានបញ្ហាពីព្រោះជាយូរយារមកហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន (Washington) បាននិយាយថាការលបលួចតាមអ៊ីនធឺណែត ដែលភាសាអង់គ្លេសហៅថា «cyber theft» ដោយប្រទេសចិនបានគំរាមកំហែងការសម្ងាត់ខាងកិច្ចការពារប្រទេសរបស់ស.រ.អា. ដែលនេះបានធ្វើឱ្យមានផលមិនល្អលើភាពប្រកួតប្រជែងនៃក្រុមហ៊ុនអាមេរិកនិងធ្វើឱ្យបាត់បង់ការងាររបស់ជនជាតិអាមេរិកាំងផងដែរ៕