ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា​និង​ខាំម៉ឺរ៉ុន​សន្យា​បង្កើន​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​លើ​បណ្តាញ​អ៊ិនធឺណិត


ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា និង​នាយក​រដ្ឋមន្រ្តី​អង់គ្លេស ដាវីដ ខាំម៉ឺរ៉ុន ( David Cameron) រៀបចំ​សន្និសីទ​កាសែត​រួមគ្នា​មួយ​នៅ​ក្នុង​បន្ទប់​ East Room នៃ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ិនតោន កាលពី​ថ្ងៃសុក្រ ទី១៦ ខែមករា​ ឆ្នាំ២០១៥។
ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា និង​នាយក​រដ្ឋមន្រ្តី​អង់គ្លេស ដាវីដ ខាំម៉ឺរ៉ុន ( David Cameron) រៀបចំ​សន្និសីទ​កាសែត​រួមគ្នា​មួយ​នៅ​ក្នុង​បន្ទប់​ East Room នៃ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ិនតោន កាលពី​ថ្ងៃសុក្រ ទី១៦ ខែមករា​ ឆ្នាំ២០១៥។

លោកប្រធានាធិបតី​ស.រ.អា.​បារ៉ាក់ អូបាម៉ា​ និង​លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស ដាវីដ ខាំម៉ឺរ៉ុន ​បាន​សន្យា​ថា​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​អំពី​បញ្ហា​មួយ​ចំនួន​ដែល​ប្រទេស​ទាំង​ពីរ​របស់​អស់​លោក​ប្រឈម​មុខ​ ដោយ​មាន​រួម​បញ្ចូល​ទាំង​សន្តិសុខ​បណ្តាញ​អ៊ិនធឺណិត​ផងដែរ។​

ថ្លែង​នៅ​ពេល​ឋិត​នៅ​ជិត​លោក​ខាំម៉ឺរ៉ុន នៅ​ក្នុង​សេតវិមាន​កាល​ពី​ថ្ងៃ​សុក្រ លោក​ប្រធានាធិបតី​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​សេចក្តី​សម្រេច​នេះ​បាន​ត្រូវ​ធ្វើ​ទ្បើង​ «ដោយ​គិត​អំពី​គ្រោះថ្នាក់​បន្ទាន់​និង​កើត​មានខ្លាំង​ទ្បើងៗ​នៃ​ការ​គំរាម​កំហែង​តាម​អ៊ិនធឺណិត» ហើយមាន​គោលដៅ​ «ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​យើង ​វិស័យ​ជំនួញ​របស់​យើង​និង​រឿង​ផ្ទាល់​ខ្លួន​របស់​ប្រជារាស្ត្រ​យើង»។

វិធានការ​នេះ​មាន​ទ្បើង​នៅ​ក្រោយ​ការ​លប​លួច​ចូល​ទៅ​ក្នុង​បណ្តាញអ៊ិនធឺណិត​របស់​ក្រុម​ហ៊ុន​ផលិត​កុន Sony Pictures Entertainment កាលពី​ថ្ងៃ​ទី​២៤ខែ​វិច្ឆិកា​ និង​ការ​វាយ​ប្រហារ​ក្នុង​សប្តាហ៍​នេះ​ទៅ​លើ​គណនេយ្យបណ្តាញ​ព័ត៌មាន​សង្គម​នៃ​ទី​បញ្ជាការ​កណ្តាល​ស.រ.អា.​ដែល​មើល​ការ​ខុស​ត្រូវ​លើ​ការ​វាយ​ប្រហារ​តាម​អាកាស​ដឹក​នាំ​ដោយ​ស.រ.អា.លើ​ក្រុម​បះបោរ​នៃ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ អ៊ីរ៉ាក់ និង​ប្រទេស​ស៊ីរី។​

លោក​ប្រធានាធិបតី​អូបាម៉ា​ និង​លោក​នាយក​រដ្ឋមន្ត្រី​ខាំម៉ឺរ៉ុន​ក៏​បាន​យល់​ស្រប​គ្នា​ដែរ​អំពី​សេចក្តី​ត្រូវការ​ដាក់ឱ្យមាន​ការ​ដាក់​ទណ្ឌកម្ម​ខ្លាំង​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​ដោយ​សារ​សកម្មភាព​រុស្ស៊ីនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។​ មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ​បាន​សន្យា​ថា​គាំទ្រ​ប្រទេស​អ៊ុយក្រែន​នៅ​ពេល​ប្រទេស​នេះ​អនុវត្ត​អ្វី​ដែល​លោក​អូបាម៉ា​បានពណ៌នា​ថា​ជា​ «កំណែទម្រង់​ប្រជាធិបតេយ្យ​សំខាន់ៗ»។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG