ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា៖​ គោលនយោបាយ​ដាក់​ពន្ធនាគារ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាមេរិក


គោលនយោបាយ​របស់​លោក ​អូបាម៉ា ក្នុង​ការ​​កាត់​បន្ថយ​រយៈ​ពេល​ជាប់​ពន្ធនាគារនឹង​ជួយ​ដល់​​មនុស្ស​៦១​នាក់។ ជាង​ពាក់​កណ្តាល​នៃ​អ្នក​ទាំង​នេះ​​ត្រូវ​បាន​កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។
គោលនយោបាយ​របស់​លោក ​អូបាម៉ា ក្នុង​ការ​​កាត់​បន្ថយ​រយៈ​ពេល​ជាប់​ពន្ធនាគារនឹង​ជួយ​ដល់​​មនុស្ស​៦១​នាក់។ ជាង​ពាក់​កណ្តាល​នៃ​អ្នក​ទាំង​នេះ​​ត្រូវ​បាន​កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា​ សោហ៊ុយ​ប្រចាំ​ឆ្នាំ​ចំនួន​ ៨០​ពាន់លាន​ដុល្លារ​ក្នុង​ការ​ដាក់​គុក​ពួក​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​ស.រ.អា.​ បាន​ក្លាយ​ទៅ​ជា​ចំនួន​ច្រើន​ហួស​ហេតុ​ ហើយ​លោក​បាន​ថ្លែង​ថា​ រយៈ​ពេល​ជាប់​គុក​យូរ​សម្រាប់​ពួក​អ្នក​ប្រព្រឹត្ត​ល្មើស​មិន​ឃោរឃៅ​ជា​ញឹក​ញយ​មាន​រួម​បញ្ចូល​មនុស្ស​មាន​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត​និង​មនុស្ស​ញៀន​គ្រឿង​ញៀន​ផង​ដែរ។

នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​សប្តាហ៍​របស់​លោក​តាម​វិទ្យុ លោក អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា ​ជិត​៦០​ភាគ​រយ​នៃ​ក្រុម​អ្នកទោស​ចំនួន​២លាន​២សែន​នាក់​ក្នុង​ប្រទេស​អាមេរិក​មាន​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត ​ហើយ​ថា ​៧០​ភាគ​រយ​ជាអ្នក​ប្រើ​គ្រឿង​ញៀន​ជា​ប្រចាំ​ដែល​ត្រូវការ​ឱ្យ​មាន​ការ​ព្យាបាល។​

នៅ​ក្នុងការ​ជំរុញ​យុទ្ធនាការ​របស់​លោក​ដែល​មាន​រយៈពេល​ច្រើនខែ​មក​ហើយ​ដើម្បី​ឱ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ លោក អូបាម៉ា​ក៏​បាន​អំពាវ​នាវ​ឱ្យ​មាន​គោលនយោបាយ​ថ្មីៗ​ដែល​មាន​គោលដៅ​ជួយ​ពួក​អ្នក​ទោស​ជាង​៦សែន​នាក់​ដែល​បាន​ត្រូវ​ដោះលែង​ពី​គុក​ក្នុង​ពេល​មួយ​ឆ្នាំៗ​ឱ្យ​ក្លាយ​ទៅ​ជា​សមាជិក​មាន​ផល​ប្រយោជន៍​របស់​គ្រួសារ​និង​សហគមន៍​ពួក​គេ។

លោក​ប្រធានាធិបតី​បាន​មានប្រសាសន៍​ថា​ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ​សេតវិមាន​នឹង​អំពាវនាវ​ដល់​វិស័យ​ជំនួញ​ឱ្យ​សន្យា​ថា​ នឹង​ជួល​ពួក​អ្នកទោស​ដែល​បាន​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ក្រោយ​ពេល​ពួក​គេ​បាន​អនុវត្ត​ទោស​នោះ​រួច​ហើយ ​ហើយ​លោក​បាន​និយាយ​ដែរ​ថា​ នឹង​មាន​ការ​បង្ហាញ​សេចក្តី​ល្អិត​ល្អន់​នៃ​វិធានការ​ថ្មីៗ​ដែល​ធានា​រ៉ាប់រង​ថា ​ពួក​អតីត​អ្នក​ទោស​មាន​អ្វី​ដែល​លោក​ហៅ​ថា «ភាព​យុត្តិធម៌​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​មានការ​ងារ​សហព័ន្ធ​ធ្វើ»។

ដោយ​សរសេរ​អត្ថបទ​មួយ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​កាសែត​ New York Times ​លោក​ Jason Furman​ ប្រធាន​នៃ​ក្រុម​ប្រឹក្សា​អ្នក​ផ្តល់​យោបល់​ខាង​សេដ្ឋកិច្ច​របស់​សេតវិ​មាន​ បាន​ហៅ​កំណើន​ចំនួន​អ្នកទោស​នៅ​ក្នុង​គុក​ស.រ.អា.​ថា​ «ច្រើន​ហួស​និស្ស័យ»​ ដោយ​មាន​អត្រា​មនុស្ស​ជាប់​គុក​ច្រើន​ជាង​អត្រា​មធ្យមភាគ​ពិភព​លោក​បួន​ដង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG