ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​និង​ដៃគូ​នៅ​តាម​ឈូង​សមុទ្រ​ពែក​នៅ​តែ​រួបរួម​គ្នា​​ដើម្បី​​ឲ្យ​មជ្ឈឹមបូព៌ា​មាន​ស្ថេរភាព


លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា ចុះ​ពី​យន្តហោះ Air Force One បន្ទាប់​ពី​ចុះ​ចត​នៅ​ព្រលាន​យន្តហោះ Stansted នៅ​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា ចុះ​ពី​យន្តហោះ Air Force One បន្ទាប់​ពី​ចុះ​ចត​នៅ​ព្រលាន​យន្តហោះ Stansted នៅ​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា កំពុង​តែ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ឡុងដ៏​ដើម្បី​ចូល​រួម​ក្នុង​កិច្ចប្រជុំជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស David Cameron អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម វិបត្តិ​ជន​ភៀស​ខ្លួន​នៅ​អឺរ៉ុប និង​សេដ្ឋកិច្ច​សាកលលោក។

លោក​អូបាម៉ា​បាន​ទៅ​ដល់​រាជធានី​របស់​អង់គ្លេស ​បន្ទាប់​ពី​លោក​បាន​ចូល​រួម​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​តាម​ឈូង​សមុទ្រពែក​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី​សាអូឌីត ដែល​នៅ​ទីនោះ​លោក​បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក ​និង​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​នៅ​តាម​ឈូង​សមុទ្រ​ពែកនៅ​តែ​រួបរួម​គ្នា​ដើម្បី​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​ និង​ធ្វើ​ឲ្យ​ជម្លោះ​នៅ​មជ្ឈឹមបូព៌ា​មាន​ស្ថេរភាព​ឡើង​វិញ។

លោក​អូបាម៉ា​បាន​ថ្លែង​ដោយ​ទូលំទូលាយ​អំពី​ចំណុច​ដែល​បាន​ឯកភាព​គ្នា​រវាង​សហរដ្ឋ​អាមេរិក ​និង​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​តាមឈូង​សមុទ្រ​ពែក ដូចជា មេដឹកនាំ​នៃ​បណ្តា​ប្រទេស​នៅ​តាម​ឈូង​សមុទ្រពែក​បាន​ឯកភាព​ថា​នឹង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​និង​ប្រទេស​ស៊ីរី ក៏​ដូចជា​បន្ត​គាំទ្រ​ដល់​ប្រទេស​អ៊ីរ៉ាក់​ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​តែ​ដណ្តើម​ក្រុង ​និង​ទីក្រុង​នានា​ពី​ក្រុម​រដ្ឋ​ឥស្លាម​មក​វិញ​ និង​ព្យាយាម​ធ្វើ​ឲ្យ​ក្រុង​ទាំង​នោះ​មាន​ស្ថេរភាព​។

សហរដ្ឋ​អាមេរិក​ និង​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​តាម​ឈូង​សមុទ្រ​ពែក​ក៏​បាន​ព្រមព្រៀង​គ្នា​ទៅ​លើ​ដំណោះស្រាយ​នយោបាយ​ដែល​ចាំបាច់​សម្រាប់​ប្រទេស​ស៊ីរី​ផង​ដែរ។

លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​នេះ​បាន​ឯកភាព​ថា មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​ស៊ីរី​គឺ​តាម​រយៈ​រដ្ឋាភិបាល​អន្តរកាល​មួយ​និង​ត្រូវ​ឲ្យ​លោក​ប្រធានាធិបតី Bashar al-Assad ចុះ​ចេញ​ពី​តំណែង៕

XS
SM
MD
LG