ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ស្នើ​តែងតាំង​នាយអគ្គបញ្ជាការ​ទាហាន​ជើង​ទឹក​ឲ្យ​កាន់​តំណែង​​ខ្ពស់​បំផុត​នៃ​យោធា​ស.រ.អា.


លោក​ប្រធានាធិបតីអូបាម៉ា​ (កណ្តាល) ទទួល​ស្វាគមន៍​នៅ​ឯ​ព្រឹត្តិការ​មួយ​នៅ​ Rose Garden ដើម្បី​ស្នើ​ឈ្មោះ​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ Joseph Dunford (ស្តាំ)​ ឲ្យធ្វើជា​ប្រធាន​នាយ​អគ្គសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ស.រ.អា.​ នៅរដ្ឋ​ធានី​វាស៊ីនតោន​ កាលពីថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ​២០១៥។
លោក​ប្រធានាធិបតីអូបាម៉ា​ (កណ្តាល) ទទួល​ស្វាគមន៍​នៅ​ឯ​ព្រឹត្តិការ​មួយ​នៅ​ Rose Garden ដើម្បី​ស្នើ​ឈ្មោះ​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ Joseph Dunford (ស្តាំ)​ ឲ្យធ្វើជា​ប្រធាន​នាយ​អគ្គសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ស.រ.អា.​ នៅរដ្ឋ​ធានី​វាស៊ីនតោន​ កាលពីថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ​២០១៥។

លោក​ប្រធានាធិបតី​ស.រ.អា.​បារ៉ាក់ អូបាម៉ា​បាន​ស្នើ​ឈ្មោះ​តែងតាំង​លោក​ឧត្តមសេនីយ៍​ Joseph Dunford ​នៃ​ក្រុមទាហាន​ជើង​ទឹក ស.រ.អា.​ឱ្យ​កាន់​តំណែង​ជា​ប្រធាន​នាយ​អគ្គសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ស.រ.អា.​ ជំនួស​លោក​ឧត្តមសេនីយ៍​ Martin Dempsey​ នៃ​កងទ័ព​ជើង​គោក​ជា​ទីប្រឹក្សា​យោធា​ក្នុង​ឯកសណ្ឋានជាន់​ខ្ពស់​បំផុត​របស់​ប្រទេស​ជាតិ។​

នៅ​ពេល​ឥឡូវ​នេះ ​លោក​ Dunford ​បម្រើការ​ជា​អគ្គមេ​បញ្ជាការ​នៃ​ក្រុម​ទាហាន​ជើង​ទឹក​ ដែល​ជាតំណែង​ដែល​លោក​បាន​កាន់​ចាប់​តាំង​ពី​ចុង​ឆ្នាំ​ទៅ​មិញមក។

កាល​ពី​ពេល​មុន​ លោក Dunford ​ដែល​មាន​អាយុ​៥៩ឆ្នាំ​បាន​បម្រើការ​ជា​អគ្គមេបញ្ជាការ​នៃ​កង​កម្លាំង​ចម្រុះស.រ.អា.​និង​អន្តរជាតិ​នៅ​ក្នុង​ប្រទេស អាហ្វហ្គានីស្ថាន(Afghanistan) ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៤​ដោយ​មើល​ការ​ខុស​ត្រូវ​ដល់​ការ​ដក​កង​កម្លាំង​ស.រ.អា.​ និង​ការ​ប្រគល់​កិច្ចប្រតិបត្តិការ​សន្តិសុខ​ទៅ​ឱ្យ​កង​កម្លាំងអាហ្វហ្គានីស្ថាន។ ​លោក​ក៏​បាន​ដឹកនាំ​ក្រុម​អ្នក​ប្រយុទ្ធ​នៃ​ក្រុម​កងទ័ព​ជើង​ទឹក​នៅ​ក្នុង​ការ​លុកលុយ​ដឹកនាំ​ដោយ​ស.រ.អា.​ក្នុង​ប្រទេស​អ៊ីរ៉ាក់កាលពី​ឆ្នាំ២០១៣​ដែល​នាំឱ្យ​គេ​ហៅ​លោក​ថា​ «Joe ​អ្នកប្រយុទ្ធ»។

លោក ​Dunford ​ដែល​បាន​កើត​នៅ​ក្នុង​ក្រុង​ Boston​ បាន​កាន់​តំណែង​ជា​នាយ​ទាហាន​ជើង​ទឹក​ក្នុង​ឆ្នាំ១៩៧៧។ ​លោក​ជា​នាយ​ទាហាន​ជើងទឹក​ទីពីរ​ដែល​បម្រើការ​ជា​ប្រធាន​នាយ​អគ្គសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ស.រ.អា.​នៅ​ក្រោយ​លោក​ឧត្តមសេនីយ៍​ចូល​និវត្តន៍​ Peter Pace ​ដែល​បាន​កាន់តំណែង​នេះ ពី​ឆ្នាំ​២០០៥​ដល់​ឆ្នាំ២០០៧៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG