ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា៖ កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​ជា​លទ្ធផល​នៃ​ការទូត​ម៉ឺងម៉ាត់​និង​ប្រកប​ដោយ​គោលការណ៍


ប្រធានាធិបតី​ស.រ.អា​បារ៉ាក់អូបាម៉ា​​បាន​មាន​ប្រសាសន៍​ថា​ កិច្ចព្រមព្រៀង​ក្របខណ្ឌ​បរមាណូ​ដែល​បាន​ត្រូវ​សម្រេច​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ ជា​«កិច្ចព្រមព្រៀងល្អ»​ មួយ​ដែល​បាន​ត្រូវ​សម្រេច​តាមរយៈ​ «ការទូត​ម៉ឺងម៉ាត់​និង​ប្រកប​ដោយ​គោលការណ៍»។
ប្រធានាធិបតី​ស.រ.អា​បារ៉ាក់អូបាម៉ា​​បាន​មាន​ប្រសាសន៍​ថា​ កិច្ចព្រមព្រៀង​ក្របខណ្ឌ​បរមាណូ​ដែល​បាន​ត្រូវ​សម្រេច​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ ជា​«កិច្ចព្រមព្រៀងល្អ»​ មួយ​ដែល​បាន​ត្រូវ​សម្រេច​តាមរយៈ​ «ការទូត​ម៉ឺងម៉ាត់​និង​ប្រកប​ដោយ​គោលការណ៍»។

ប្រធានាធិបតី​ស.រ.អា​បារ៉ាក់អូបាម៉ាបាន​មាន​ប្រសាសន៍​ថា​ កិច្ចព្រមព្រៀង​ក្របខណ្ឌ​បរមាណូ​ដែល​បាន​ត្រូវ​សម្រេច​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ ជា​«កិច្ចព្រមព្រៀងល្អ»​ មួយ​ដែល​បាន​ត្រូវ​សម្រេច​តាមរយៈ​ «ការទូត​ម៉ឺងម៉ាត់​និង​ប្រកប​ដោយ​គោលការណ៍»។

លោកអូបាម៉ាបាន​មាន​ប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​ប្រចាំសប្តាហ៍​របស់លោកនៅ​ថ្ងៃ​សៅរ៍នេះ​ថា​ ប្រទេស​អ៊ីរ៉ង់​បាន​យល់ព្រម​«មិន​ស្តុកទុក» សម្ភារៈ​ដែល​ត្រូវការ​សម្រាប់​ផលិត​អាវុធបរ​មាណូ​ទេ។លោក​ប្រធានាធិប​តី​បាន​កត់សម្គាល់​ថា «ក្រុម​អធិការ​អន្តរជាតិ​នឹង​ចូល​មើល​កម្មវិធី​បរមាណូ​របស់​ប្រទេស​អ៊ីរ៉ង់ ​ដែល​មិន​ធ្លាប់​មាន​ពី​ពេល​មុន​បែប​នេះ​ទេ​ ពីព្រោះ​ អ៊ីរ៉ង់​នឹង​ប្រឈម​មុខ​នឹង​អធិការកិច្ច​ច្រើនជាង​ប្រទេស​ឯទៀតៗ។​ ប្រសិន​បើ​អ៊ីរ៉ង់ក្លែង​បន្លំ​ ពិភព​លោកនឹង​ដឹង​។កិច្ចព្រម​ព្រៀង​នេះ​មិន​មែន​ផ្អែក​លើ​ការ​ទុកចិត្តគ្នាទេ​ វា​ផ្អែកលើ​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ដែល​មិន​ធ្លាប់មាន​ពី​ពេល​មុនៗ»។

លោក​ប្រធានាធិបតីអ៊ីរ៉ង់​ Hassan Rouhani បាន​មាន​ប្រសាសន៍​ថា​កិច្ចព្រមព្រៀង​ក្របខណ្ឌនេះ​ ដែលបាន​ត្រូវ​សម្រេច​ជាមួយ​ក្រុមប្រទេស​មហាអំណាច​ក្នុង​ពិភពលោក នឹង​ការពារ​សិទ្ធិខាង​បរមាណូ​នៃ​ប្រទេស​អ៊ីរ៉ង់ និង​ផ្តល់ការ​សម្រាល​ពី​ការ​ដាក់ទណ្ឌកម្ម​អន្តរជាតិ៕

XS
SM
MD
LG