ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អូបាម៉ា៖ អ៊ីរ៉ង់​អាច​ផលិត​គ្រាប់​បែក​បរមាណូ​នៅ​១៣​ឆ្នាំ​ក្រោយ


កាលពីថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៥ លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ បាន​សន្ទនារ​ជាមួយ​លោក​ Rose Garden នៅ​សេតវិមាន​ក្នុងទីក្រុង​វ៉ាស៊ីនតោន។ កិច្ចព្រមព្រៀង​ក្រមខណ្ឌ​បរមាណូ​ ដែល​ត្រូវ​បាន​សម្រេច​ដោយ​ប្រទេស​មហាអំណាច​ជាមួយ​ប្រទេស​អ៊ីរ៉ង់​បាន​បន្សល់​ទុក​នូវ​ចម្ងល់​មួយ​ចំនួន ដូចជា៖ តើ​អ៊ីរ៉ង់​អាច​បោក​ប្រាស់​ពួក​មហាអំណាច​ឬទេ?

លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់​ អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា​កិច្ច​ព្រម​ព្រៀង​ក្រប​ខណ្ឌ​បរមាណូ​ដែលត្រូវ​បាន​សម្រេច​ជាមួយ​ប្រទេស​អ៊ីរ៉ង់​កាល​ពី​សប្តាហ៍​មុន​នឹង​រក្សា​ទុក​ស្តុក​សារធាតុ​អ៊ុយរ៉ាញូម​នៃ​ប្រទេស​អ៊ីរ៉ង់​ «នៅ​ក្នុង​កន្លែង​មួយ​ដែល​ពួក​គេ​មិន​អាច​បង្កើត​អាវុធ​បរមាណូ​បាន​ទេ»​ ក្នុង​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍។

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជាមួយវិទ្យុ​សាធារណៈ​ស.រ.អា.​ NPR ​លោកប្រធានាធិបតី​អូបាម៉ា​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​រយៈ​ពេល​នោះ​ប្រទេស​អ៊ីរ៉ង់​ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ដើម្បី​អាច​ផលិត​គ្រាប់​បែក​បរមាណូ​មួយ​គ្រាប់​បាន។ លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​ បើ​គ្មាន​កិច្ចព្រមព្រៀង​នេះ​ទេ​ ប្រទេស​អ៊ីរ៉ង់​អាច​ផលិត​គ្រាប់​បែក​បរមាណូ​បាន​ក្នុងពេល​ពី​ ពីរ​ទៅបី​ខែ​ទៀត នេះ​បើ​តាម​ការ​ស្ទង់​ប្រមាណ​ដោយ​ផ្នែក​ស៊ើបការ​សម្ងាត់​ស.រ.អា.។

ហើយ​ប្រសិន​បើ​អ៊ីរ៉ង់​រៀបចំ​ផលិត​អាវុធ​បរមាណូ​នៅ​ក្រោយ​ការ​រិតត្បិត​ត្រូវ​បាន​បន្ធូរបន្ថយនោះ​ លោក​អូបាម៉ា​បាន​មានប្រសាសន៍​ថា​ មាន​ជម្រើស​សម្រាប់​អនាគត​ប្រធានាធិបតីក្នុង​ការ​ធ្វើសកម្មភាព។

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា៖ «អ្វីដែល​ជា​ការព្រួយ​បារម្ភ​ខ្លាំង​គឺថា​ក្នុង​ពេល​១៣ ១៤ ឬ១៥​ឆ្នាំ​ ​អ៊ីរ៉ង់​មាន​ម៉ាស៊ីន​ centrufuges​ ទំនើប​ដែល​សម្រិត​សម្រាំង​អ៊ុយរ៉ាញូម​បាន​លឿន​ ហើយ​នៅ​ពេល​នោះ​អ៊ីរ៉ង់​អាច​ផលិត​អាវុធបរមាណូ​បាន»។

អត្ថាធិប្បាយ​របស់​លោក​ប្រធានាធិបតី​មាន​ទ្បើង​នៅ​ពេល​លោក​ប្រឈម​មុខ​នឹង​ការ​រឹះគន់​អំពី​កិច្ច​ព្រមព្រៀង​ដែល​ស.រ.អា.​និង​ប្រទេស​មហា​អំណាច​ពិភពលោកប្រាំ​ទៀត​បាន​សម្រេច​ឡើង​ជាមួយ​ប្រទេស​អ៊ីរ៉ង់៕

XS
SM
MD
LG