លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និយាយថា គម្រោងកិច្ចព្រមព្រៀងដើម្បីទប់ស្កាត់នៅក្នុងការដោះដូរជាមួយនឹងការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម ជាមធ្យោបាយដ៏ល្អបំផុតដើម្បីធ្វើឲ្យអ៊ីរ៉ង់កុំបានទទួលអាវុធនុយក្លេអ៊ែរ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត New York Times ដែលបានចុះផ្សាយកាលពីថ្ងៃអាទិត្យ លោកអូបាម៉ា បាននិយាយថា ការបន្តការដាក់ទណ្ឌកម្ម នឹងធ្វើឲ្យពិភពលោកបានដឹងកាន់តែតិចឡើងនៅក្នុងកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់ ហើយថា ការវាយប្រហារតាមយោធា នឹងក្លាយជាការដើរថយក្រោយ ដែលស្ទើរតែប្រាកដថា អ៊ីរ៉ង់នឹងស្ទុះស្ទារឆ្ពោះទៅកាន់ការផលិតអាវុធ។
នៅក្នុងការបង្ហាញខ្លួនកាលពីថ្ងៃអាទិត្យនៅក្នុងបណ្តាញទូរទស្សន៍ NBC ក្នុងកម្មវិធី Meet the Press នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu បានបន្តនិយាយប្រឆាំងដល់កិច្ចព្រមព្រៀងកាលពីសប្តាហ៍មុន ដោយនិយាយថា កិច្ចព្រមព្រៀងនេះ ធ្វើឲ្យអ៊ីរ៉ង់មានហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែដ៏ធំ ដែលនៅទីបំផុត នាំឲ្យមានអាវុធនុយក្លេអ៊ែ។
លោកប្រធានាធិបតីអូបាម៉ា បានពណ៌នាការការពាររបស់សហរដ្ឋអាមេរិកដល់ប្រទេសអ៊ីស្រាអែលថាជាការមិនអាចបំបែកបំបាក់បាននៅក្នុងការស្វះស្វែងផ្តល់ការធានាអះអាងសាជាថ្មី ខណៈដែលចរចាជាមួយប្រទេសដែលមេដឹកនាំកំពូលរបស់ពួកគេបានបដិសេធការសម្លាប់រង្គាលលើអំបូរជនជាតិជ្វីព ហើយបានសម្តែងនូវគំនិតប្រឆាំងអំបូរជនជាតិជ្វីព និងមានបំណងកម្ទេចអ៊ីស្រាអែល៕