ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អូបាម៉ា​ចូលរួម​កិច្ច​ប្រជុំ​កំពូល G20 និង​ពិភាក្សា​ជាមួយ​លោក Xi នៅ​ប្រទេស​ចិន​


លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បារ៉ាក់​ អូបាម៉ា បាន​មកដល់​អាកាស​យានដ្ឋានអន្តរជាតិ Xiaoshan ​ក្រុង​ហាង​ចូវ មុន​កិច្ច​ប្រជុំ​កំពូល G20 ក្នុង​ខេត្ត Zhejiang ប្រទេស​ចិន​កាល​ពី ថ្ងៃទី​ ០៣ កញ្ញា ២០១៦។

លោក​ប្រធានាធិបតី​ស.រ.អា​ បារ៉ាក់ ​អូបាម៉ា ​បាន​អញ្ជើញ​ទៅដល់ក្រុង ​Hangzhou ប្រទេស​ចិនហើយ​នៅថ្ងៃ​សៅរ៍​នេះ​ ជាទីកន្លែង​ដែល​លោក​ត្រូវចូល​រួម​ជាមួយ​ក្រុមមេ ដឹកនាំ​ពិភព​លោក​នានា​ ក្នុងកិច្ច​ប្រជុំ​កំពូល​នៃប្រទេស​ដែលមាន​ភាពលូត​លាស់​ផ្នែក សេដ្ឋកិច្ច​ជាងគេ ​ឬហៅថា ​G 20 ​Summit។

លោក​ អូបាម៉ា ​គ្រោងនឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន ​ស៊ី ជីងពីង​មុនពេល​កិច្ច ប្រជុំ​កំពូល​នោះ។

បន្ទាប់​ពីកិច្ច​ប្រជុំ​ក្រុម​ប្រទេស ​G 20 ​នៅថ្ងៃ​អាទិត្យ​និង​ថ្ងៃ ចន្ទ​ មេដឹកនាំ​អាមេរិក​រូបនេះ នឹងធ្វើ​ដំណើ​ទៅកាន់​ទីក្រុង​វៀងចន្ទ​ ប្រទេសឡាវ​ដើម្បី​ចូលរួម​ក្នុងកិច្ច​ប្រជុំ​កំពូល សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​ឬ ​អាស៊ាន ​ហើយនឹង​កិច្ចប្រជុំ​កំពូល​អាស៊ី​ខាង កើត ​ចាប់ពី​ថ្ងៃអង្គារ​ដល់ថ្ងៃ​ព្រហស្បតិ៍។

លោក​ប្រធានាធិបតី ​អូបាម៉ា​កំពុង​ប្រឈមនឹង​បញ្ហា​សំខាន់ៗ​ជាច្រើន​ក្នុងកិច្ច​ប្រជុំក្រុម​ប្រទេស ​G 20 ​ដែល​ក្រុមមេដឹក​នាំ​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ក្នុង​ពិភពលោក​ទាំង២០​ រំពឹងថា​នឹងមាន​ការពិភាក្សា​ល្អិតល្អន់​អំពីវិធី​ស្រោច​ស្រង់​សេដ្ឋកិច្ច​ពិភព លោក ​ដែលមិន​រីកលូត​លាស់​ ហើយនឹង​ការជំរុញ ​បន្ថែម​ទៀត​ចំពោះ​បម្រែ​បម្រួល អាកាស​ធាតុ៕

XS
SM
MD
LG