ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមតុល្យ​ឡើង​វិញ​ក្នុង​តំបន់​អាស៊ី​​ប៉ាស៊ីហ្វិក​នៅតែ​ស្រពិចស្រពិល ខណៈ​​លោក​អូបាម៉ា​ធ្វើ​ទស្សនកិច្ច​​ចុងក្រោយ


លោក​អូបាម៉ា​នឹង​ចូលរួម​ជាមួយ​មេដឹកនាំ​ពិភពលោក​ផ្សេង​ទៀត​នៅ​ក្នុង​កិច្ច​ប្រជុំ G20 ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង Hangzou ប្រទេស​ចិន នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រទេស​សមាគម​អាស៊ាន និង​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ី​ខាង​កើត ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋធានី​វៀងចន្ទន៍ ប្រទេស​ឡាវ ពី​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ៨ ខែ​កញ្ញា។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក បារ៉ាក់ អូបាម៉ា​នឹង​ប្រឈម​ជាមួយ​នឹង​បញ្ហា​សំខាន់ៗ​ជា​ច្រើន​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី ១១ របស់​លោក​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​អាមេរិក​ទៅ​កាន់​ទ្វីប​អាស៊ី ដោយសារ​តែ​អនាគត​នៃ​ការ​ធ្វើ​ឲ្យ​មាន​សមតុល្យ​ឡើង​វិញ​នៃ​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​កេរ​ដំណែល​របស់​លោក​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​តែ​មាន​ភាព​ស្រពិចស្រពិល។

ដោយសារ​មាន​តែ​រយៈពេល ៥ ខែ​ទៀត​តែ​ប៉ុណ្ណោះ​សម្រាប់​លោក​អូបាម៉ា​ក្នុង​ការកាន់​ដំណែង​ជា​ប្រធានាធិបតី លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីប​អាស៊ី​ជា​លើក​ចុងក្រោយ​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី បន្ទាប់ពី​បាន​ប្រឹងប្រែង​ពង្រីក​អំណាច និង​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​ក្នុង​អំឡុង​ពេល​លោក​កាន់​ដំណែង​ពីរ​អាណត្តិ​កន្លង​មក​នេះ។

លោក​អូបាម៉ា​នឹង​ចូលរួម​ជាមួយ​មេដឹកនាំ​ពិភពលោក​ផ្សេង​ទៀត​នៅ​ក្នុង​កិច្ច​ប្រជុំ G20 ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង Hangzou ប្រទេស​ចិន នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រទេស​សមាគម​អាស៊ាន និង​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ី​ខាង​កើត ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋធានី​វៀងចន្ទន៍ ប្រទេស​ឡាវ ពី​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ៨ ខែ​កញ្ញា។

ការ​ធ្វើ​ឲ្យ​មាន​សមតុល្យ​ឡើង​វិញ​នៃ​គោលនយោបាយ​ការបរទេស​នេះ គឺ​មាន​សារៈសំខាន់​សម្រាប់​សន្តិសុខ និង​ការ​រីកចម្រើន​នា​ពេល​អនាគត​របស់​សហរដ្ឋ​អាមេរិក នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អូបាម៉ា។

មន្ត្រី​សេតវិមាន​ប្រធានាធិបតី បាន​និយាយ​ថា ពេល​ដែល​លោក​អូបាម៉ា​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ទ្វីប​អាស៊ី​លើក​នេះ លោក​នឹង​ជំរុញ​បន្ថែម​ទៀត​ឲ្យ​មាន​ការ​អនុម័ត​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក TPP។

ទាំង​លោក Doanld Trump បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ និង​លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ កន្លង​មក​បាន​និយាយ​ប្រឆាំង​ចំពោះ​កិច្ច​ព្រមព្រៀង TPP នេះ។

លោក​អូបាម៉ាត្រូវ​គេ​រំពឹង​ថា​នឹង​ជំរុញ​លើក​ចុងក្រោយ​ឲ្យ​មាន​ការ​អនុម័ត​កិច្ច​ព្រមព្រៀង TPP នេះ បន្ទាប់ពី​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕

XS
SM
MD
LG