ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំណើរ​ទស្សនកិច្ច​របស់​លោក​អូបាម៉ា​ទៅ​អាហ្រ្វិក​បណ្តាល​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ក្រុម​សិទ្ធិ​មនុស្ស


បដា​មួយ​ត្រូវ​បាន​លើក​ឡើង​ ដែល​បង្ហាញ​ពី​រូប​របស់​ប្រធានាធិបតី​កេនយ៉ា Uhuru Kenyatta (រូប​ឆ្វេង) និង​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា នៅ​ក្នុង​រដ្ឋធានី​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥។
បដា​មួយ​ត្រូវ​បាន​លើក​ឡើង​ ដែល​បង្ហាញ​ពី​រូប​របស់​ប្រធានាធិបតី​កេនយ៉ា Uhuru Kenyatta (រូប​ឆ្វេង) និង​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា នៅ​ក្នុង​រដ្ឋធានី​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥។

ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី ​បារ៉ាក់ ​អូបាម៉ា ​ទៅ​កាន់ប្រទេស​កេនយ៉ា​ និង​ប្រទេស​អេត្យូពី (Ethiopia) កំពុង​ទាក់​ទាញ​ឲ្យ​មាន​ការ​រិះគន់ថ្មីៗ​ថា ​ប្រទេស​ទាំង២​នេះ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់​ធ្ងរ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Associated Press។

លោក​ប្រធានាធិបតី​អូបាម៉ា​នឹង​ក្លាយ​ជា​ប្រធានាធិបតីដែល​កំពុង​កាន់​អំណាច​លើក​ទី​មួយ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កេនយ៉ា ​ដែល​ជា​ទឹកដី​របស់​បុព្វបុរស​លោក ​នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​អញ្ជើញ​ទៅ​ដល់​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ចូល​រួម​សន្និសីទ​កំពូល​ពាណិជ្ជកម្ម​ ហើយ​និង​ជួប​ជាមួយ​ប្រធានាធិបតី Uhuru Kenyatta ​នៃ​ប្រទេស​កេនយ៉ា។​ លោក​អូបាម៉ា​នឹង​ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លើក​ទី​មួយ​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អេត្យូពី​ ហើយ​លោក​ប្រធានាធិបតី​នឹង​អញ្ជើញ​ទៅ​ដល់​ប្រទេស​នោះ​នៅ​ថ្ងៃ​អាទិត្យដើម្បី​ជួប​ជាមួយ​លោក​នាយករដ្ឋ​មន្រ្តី Hailemariam Desalegn ហើយ​និង​ធ្វើ​សុន្ទរកថា​ទៅ​កាន់​សហភាព​អាហ្វ្រិក​ ដែល​មាន​ទីស្នាក់​ការ​ធំ​នៅ​ទី​នោះ។

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ហើយ​និង​អង្គការ​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត​និង​ក្រុម​អ្នក​វិភាគ​បាន​និយាយ​នៅ​ក្នុង​លិខិត​ទៅ​កាន់​លោក​ប្រធានាធិបតី​អូបាម៉ា​ថា «ខណៈ​ដែល​ប្រទេស​ទាំង​២​ប្រឈម​ការ​គំរាម​កំហែង​សន្តិសុខ​ពិត​ប្រាកដ ​យើង​មាន​ការ​ព្រួយ​កង្វល់​ពី​របៀប​ដែល​រដ្ឋាភិបាល​ប្រទេស​នីមួយៗ​ធ្វើ​ការ​ឆ្លើយ​តប​ជា​រឿយៗ​ដោយ​ប្រើ​វិធានការ​សន្តិសុខ​ខ្លាំង​ហួស​ ហើយ​បាន​បង្កើន​កិច្ច​ខំ​ប្រឹងប្រែង​ដើម្បី​បង្ក្រាបអង្គការ​សង្គម​ស៊ីវិល​ និង​បណ្តាញ​ព័ត៌មាន​សង្គម។ វិធានការ​ទាំង​នោះ​ជាច្រើន​បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​សិទ្ធិ​មនុស្ស​ និង​នីតិ​រដ្ឋ​យ៉ាង​ខ្លាំង‍»។

លោកស្រី Susan Rice ទី​ប្រឹក្សា​សន្តិសុខជាតិ​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា បញ្ហា​ទាំងអស់​នេះ​នឹង​មិន​ត្រូវ​គេ​ទុក​ចោល​នោះ​ទេ៕

XS
SM
MD
LG