ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ាបង្ហាញ​ការ​សោកស្តាយ​អំពី​ព័ត៌មាន​ថា អាមេរិក​ស៊ើបការណ៍អំពី​ជប៉ុន

ប្រទេស​ជប៉ុន​និយាយ​ថា ​លោក​បារ៉ាក់​ អូបាម៉ា​ ប្រធានាធិបតី​ស.រ.អា​បាន​សម្តែង​ការ​សោកស្តាយ​ទាក់ទង​នឹង​ការចោទ​ប្រកាន់ដែល​ថា​ ស.រ.អា​ស៊ើប​ការណ៍​សម្ងាត់​អំពីមន្ត្រី​ជប៉ុនជាន់ខ្ពស់​។

សេចក្តី​អត្ថាធិប្បាយ​របស់​លោក​ប្រធានាធិបតី​ធ្វើឡើង​អំឡុង​ពេល​និយាយ​ទូរស័ព្ទ​រវាង​លោក​ ​និង​លោក​ Shinzo Abe ​នាយករដ្ឋមន្ត្រី​ជប៉ុន ​នេះ​បើ​យោង​តាម​លោក ​Yoshihide Suga​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន។ ​

លោក Suga ​និយាយ​ថា​ លោក​ប្រធានាធិបតី​អូបាម៉ា​និយាយ​ថា​ លោក​សោក​ស្តាយ​ណាស់​ទាក់ទងនឹង​រឿងដែល​នាំ​ឲ្យ​មាន​ការ​ដេញ​ដោល​គ្នា​នៅក្នុង​ប្រទេស​ជប៉ុន​នោះ។ តែទោះ​ជា​យ៉ាង​ណា​ក្តី​លោក​ Suga​ មិនអាច​បញ្ជាក់​ឲ្យ​បាន​ជាក់លាក់​ថា​ តើ​លោក​ប្រធានាធិបតី​អូបាម៉ា​និយាយ​ថា​ មាន​ការ​ស៊ើប​ការណ៍ ​ឬ​យ៉ាង​ណា​នោះ​ទេ។

លោក ​Suga បន្ថែម​ថា ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​បានបង្ហាញ​កង្វល់យ៉ាង​ជ្រាល​ជ្រៅ​អំពី​រឿង​នេះ ​ហើយ​បាន​កត់ស្គាល់​ថា ​ការចោទ​ប្រកាន់នេះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ការ​ទុក​ចិត្តគ្នារវាង​សម្ព័ន្ធ​មិត្ត​ទាំងពីរ។

​មន្ត្រី​សេតវិមានមិន​ទាន់​បានធ្វើ​អត្ថាធិប្បាយ​អំពី​ការ​ពិភាក្សា​គ្នានោះ​ទេ។ ​កាល​ពី​ខែ​មិនា​ បណ្តាញ​ព័ត៌មាន​ WikiLeaks​ បានចេញ​សេចក្តី​អត្ថាធិប្បាយ​មួយ​ដែល​បណ្តាញ​នេះ​និយាយ​ថា ​វាបង្ហាញ​អំពី​ការ​ស៊ើប​ការណ៍​របស់​ស.រ.អា​លើក្រុមហ៊ុនជាង​៣០ ​និងក្រសួង​នានា​ក្នុង​រដ្ឋាភិបាល ​ព្រមទាំង​បុគ្គលមួយ​ចំនួន​នៅ​ប្រទេស​ជប៉ុន។

WikiLeaks​ និយាយថា ការស៊ើប​ការណ៍នេះ​ទាក់ទង​នឹង​ទំនាក់ទំនង​រវាងស.រ.អា និងជប៉ុន​ ការចរចា​ពាណិជ្ជកម្ម​ យុទ្ធសាស្ត្រ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ហើយការ​ស៊ើបការណ៍​នេះ​ធ្វើឡើងតាំង​ពីឆ្នាំ​២០០៦​ ពេល​លោក ​Abe ធ្វើជា​នាយក​រដ្ឋមន្ត្រី​អាណត្តិ​ទីមួយ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG