ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ និង​លោក​ខេមរ៉ុន​​ប្តេជ្ញា​​ប្រកាន់​​គោលជំហរ​​រឹងមាំ​​ប្រឆាំង​​ក្រុម​ជ្រុលនិយម​


ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ​បារ៉ាក់ អូបាម៉ា (ខាងស្តាំ) និង​លោក​នាយករដ្ឋ​មន្រ្តី​អង់​គ្លេសដេវីដ ខេមរ៉ុន (ខាងឆ្វេង) ​បាន​ថ្លែង​​ថា ​ពួក​លោក​​នឹង​មិន​អនុញ្ញាតិ​ឲ្យ​ក្រុម​ភេរវជន​គាបសង្កត់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​​និង​សេរីភាព​នៃការ​និយាយ​ស្តី​ទេ។
ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ​បារ៉ាក់ អូបាម៉ា (ខាងស្តាំ) និង​លោក​នាយករដ្ឋ​មន្រ្តី​អង់​គ្លេសដេវីដ ខេមរ៉ុន (ខាងឆ្វេង) ​បាន​ថ្លែង​​ថា ​ពួក​លោក​​នឹង​មិន​អនុញ្ញាតិ​ឲ្យ​ក្រុម​ភេរវជន​គាបសង្កត់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​​និង​សេរីភាព​នៃការ​និយាយ​ស្តី​ទេ។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ​បារ៉ាក់ អូបាម៉ា (Barack Obama) និង​លោក​នាយករដ្ឋ​មន្រ្តី​អង់​គ្លេសដេវីដ ខេមរ៉ុន (David Cameron) ​មាន​ប្រសាសន៍​ថា ​លោក​ទាំង​ពីរ​នឹង​មិន​អនុញ្ញាតិ​ឲ្យ​ក្រុម​ភេរវជន​គាបសង្កត់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិនិង​សេរីភាព​នៃការ​និយាយ​ស្តី​ទេ។

ក្នុង​អត្ថបទ​បញ្ចេញ​មតិ​រួម​គ្នា​មួយ​ដែល​ត្រូវ​បាន​បោះ​ពុម្ភផ្សាយនៅ​ក្នុង​កាសែត The Times of London ​មេដឹកនាំ​ទាំង​ពីរ​រូប​ ​បាន​សន្យា​ថា​នឹង​ផ្ចាញ់​ក្រុម​ឃាតុ​ករដ៏​ឃោឃៅ​ ក៏​ដូចជាមនោគម​វិជ្ជា​ដែល​ខុសពីភាព​ដើម​របស់​ក្រុម​ឃាតុករ​ទាំង​នោះ​។​លោក​ប្រធានា​ធិបតី​អូបាម៉ា​ និង​លោក​នាយករដ្ឋ​មន្រ្តី​ខេមរ៉ុន ​បាន​បន្ត​ថា ​ពិភពលោក ​នឹង​មិន​ចុះ​ចាញ់​ក្រុម​ជ្រុល​និយមមិន​ថា ក្រុម​នោះ​ចាត់​វិធានការ​ជា​បុគ្គល​ ឬ​ជាក្រុម​ដូចជា​ក្រុម​អាល់កៃដា (al-Qaida) ​ក្រុម​រដ្ឋអ៊ីស្លាម​ ឬ​ក្រុមបូកូ​ ហារ៉ាម​ (Boko Haram) ទេ។

អត្ថបទ​បញ្ចេញ​មតិ​នេះ បាន​លេច​ឡើង​បន្ទាប់​ពីការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​ប្រល័យ​កាល​ពី​សប្តាហ៍​មុន​ទៅលើ​ការិយាល័យទស្សនាវដ្តី​ត្លុក​កំប្លែង​បារាំងCharlie Hebdo។

លោក​ប្រធានា​ធិបតីអូបាម៉ា ​មាន​គម្រោង​រៀប​ចំ​ទទួល​លោក​នាយករដ្ឋ​មន្រ្តី​ខេមរ៉ុន ទទួល​ទាន​អាហារ​ពេលល្ងាចដើម្បី​បំពេញ​ការងារ​នៅ​សេតវិមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។ ​លោក​ទាំងពីរ​ ​មាន​ផែនការ​ធ្វើ​ការ​ពិភាក្សា​ច្រើន​ថែម​ទៀត​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។

​នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ ​មេដឹកនាំ​ទាំង​២ ​ក៏​បាន​សន្យា​រក្សា​ការ​គៀប​សង្កត់​ខាង​ការទូត​លើ​ប្រទេស​រុស្ស៊ី​ចំពោះ​សកម្មភាព​របស់ប្រទេស​នោះ​នៅអ៊ុយក្រែន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG