វ៉ាស៊ីនតោន៖ លទ្ធផលនៃការទស្សន៍ទាយបានបង្ហាញថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានយកជ័យជម្នះលើគូប្រជែងរបស់លោកពីគណបក្សប្រជាធិបតេយ្យ គឺ លោក មីត រ៉មនី (Mitt Romney) ដែលនេះធ្វើឲ្យលោកឈ្នះបានអាណត្តិប្រធានាធិបតីជាលើកទី២ទៀត។
អ្នកគាំទ្រនៅឯទីស្ថាក់ការយុទ្ធនាការឃោសនារបស់លោកអូបាម៉ាក្នុងក្រុងឈីខាហ្គោ (Chicago) បានគ្រវីទង់ជាតិក្រោយពីទទួលបានព័ត៌មានកាលពីរាត្រីថ្ងៃអង្គារ (ម៉ោងនៅសហរដ្ឋអាមេរិក) គឺនៅក្រោយពេលលោកអូបាម៉ាបានឈ្នះចំនួនរដ្ឋដែលធ្វើឲ្យលោកមានសំឡេងប្រតិភូគ្រប់ចំនួនយ៉ាងតិច២៧០ ដែលត្រូវតែយកឲ្យបានដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតី។
បុគ្គលិកយុទ្ធនាការរបស់លោកអូបាម៉ាបានសរសេរតាមបណ្តាញសង្គម Twitter ថា «បួនឆ្នាំទៀត» ដោយភ្ជាប់ជាមួយនូវរូបថតលោកប្រធានាធិបតីឱបភរិយារបស់លោកគឺលោកស្រី Michelle Obama។ អគារខ្ពស់ Empire State ដ៏ល្បីរបស់បូរីញូវយ៉ក បានត្រូវគេបញ្ចាំងពណ៌ខៀវនៅកំពូល ជាពណ៌តំណាងឲ្យគណបក្សប្រជាធិបតេយ្យ។
លទ្ធផលនៃការទស្សន៍ទាយចុងក្រោយបំផុតបង្ហាញថា លោក អូបាម៉ា ដែលជាសមាជិកគណបក្សប្រជាធិបតេយ្យ បានឈ្នះទទួសំឡេងប្រតិភូប្រធានាធិបតី (electoral votes) ចំនួន២៩០ ហើយលោក រ៉មនី បានទទួលចំនួន២០៣សំឡេងប្រតិភូ៕
តើអ្នកមានប្រតិកម្មយ៉ាងណាដែរចំពោះព័ត៌មាននៃការជាប់ឆ្នោតជាថ្មីរបស់លោក បារ៉ាក់ អូបាម៉ា? សូមបញ្ចេញមតិនៅខាងក្រោមនេះ៖