វ៉ាស៊ីនតោន៖ មណ្ឌលបោះឆ្នោតនៅតំបន់ភាគខាងកើតសហរដ្ឋអាមេរិក បានបើកទ្វារ ដល់ពលរដ្ឋអាមេរិកាំងដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតី បារ៉ាក់ អូបាម៉ា ឡើងវិញ ឬ ជ្រើសរើសយកគូប្រជែងពីគណបក្សសាធារណរដ្ឋ លោក មីត រ៉មនីក្នុងការប្រកួតកិតៗគ្នា នៃបោះឆ្នោតជ្រើសតាំងប្រធានាធិបតី សហរដ្ឋអាមេរិក ឆ្នាំ២០១២។
ពលរដ្ឋអាមេរិកាំងជាច្រើនលាននាក់ទូទាំងប្រទេសបានបោះឆ្នោតមុនរួចទៅហើយ
តែពលរដ្ឋភាគច្រើននៃគណជ្រើសតាំងនឹងទៅបោះឆ្នោតនៅក្នុងស្ថានីយ៍ក្នុងសាលារៀន ក្នុងអគារពន្លត់ភ្លើង ក្នុងវិហារ និងទីកន្លែងដទៃ។
លោកប្រធានាធិបតី អូបាម៉ា បានទៅឃោសនាក្នុងរដ្ឋ វិស្កិនសិន (Wisconson) និង អូហៃយ៉ូ (Ohio)។ ហើយលោកបានថ្លែងអំពីសមិទ្ធិផលរបស់លោកថា៖
«ការតស៊ូរបស់យើងនឹងបន្ដ។ ពីព្រោះតែប្រទេសយើងមិនអាចទទួលជោគជ័យបាន បើគ្មានការលូតលាស់របស់ថ្នាក់មធ្យម (middle class) និង ការឡើងថ្នាក់ដែលមនុស្សគ្រប់រូបមានចិត្ដចង់ធ្វើការ ចង់ឡើងដល់ថ្នាក់មធ្យម។ ពលរដ្ឋ អៃយ៉ូវ៉ា (Iowa) យល់ដឹងហើយអំពីរឿងនេះ។ នេះអ្វីមួយដែលយើងមានជំនឿ ហើយជាមូលហេតុដែលអ្នកទាំងអស់គ្នាបានជ្រើសតាំងខ្ញុំកាលពីឆ្នាំ២០០៨ ហើយនេះជាមូលហេតុដែលខ្ញុំឈរឈ្មោះម្ដងទៀតជាប្រធានាធិបតីសហរដ្ឋអាមេរិក»។