លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) បានអញ្ចើញទៅដល់ប្រទេសជប៉ុន ហើយសម្រាប់ការចាប់ផ្តើមទស្សនកិច្ចរបស់លោកបួនប្រទេសក្នុងតំបន់អាស៊ី ដែលជាតំបន់លោកអូប៉ាម៉ានឹងព្យាយាមបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តដែលក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាថានឹងធ្វើឲ្យមានតុល្យភាពក្នុងតំបន់ប៉ាស៊ីហ្វ៊ិកនោះ។
ក្តីបារម្ភអំពីបញ្ហាសន្តិសុខចំពោះការទាមទារដែនអធិបតេយ្យរបស់ចិន និងបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺជាការផ្តោតការយកចិត្តទុកដាក់ចម្បងសម្រាប់ទស្សនកិច្ចលោកអូបាម៉ា ក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងហ្វ៊ីលីពីន។
ទស្សនកិច្ចចំនួន៨ថ្ងៃចាប់ផ្តើមពីប្រទេសជប៉ុននេះ លោក អូបាម៉ា គ្រោងនឹងជួបជាមួយលោក ស្សីនហ្សូ អាបេ (Shinzo Abe)។ ប្រទេសជប៉ុនកំពុងមានកំណើននៃជម្លោះជាមួយចិនរឿងដែនកោះភាគខាងកើតប្រទេសចិន។
ហើយថ្ងៃបន្តបន្ទាប់ទៀត លោកគ្រោងនឹងជួបជាមួយមេដឹកនាំ ម៉ាឡេស៊ី និងហ្វ៊ីលីពីនផងដែរ៕