វ៉ាស៊ីនតោន —
លោកប្រធានាធិបតី Barack Obama នឹងចាប់ផ្តើមទស្សនកិច្ចមួយសប្តាហ៍ទៅទ្វីបអាស៊ីនៅថ្ងៃអង្គារសប្តាហ៍នេះ ក្នុងកិច្ចប្រឹងប្រែងដើម្បីធានាជាថ្មីដល់សម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់។ លោក អូបាម៉ា នឹងអញ្ជើញទៅប្រទេស ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និង ហ្វ៊ីលីពីន។
ប្រទេសចិនមិនមាននៅក្នុងដំណើរទស្សកិច្ចទេ តែដោយចិនកំពុងខំកាន់កាប់ភាគខ្លះនៃសមុទ្រចិនខាងកើតនិងខាងត្បូង ក្រុងប៉េកាំងមានជាប់ក្នុងគំនិតរបស់លោក អូបាម៉ា និងសម្ព័ន្ធមិត្ត ដែលលោកទៅទស្សនា។
ការកាត់បន្ថយយោធារបស់អាមេរិកកំពុងធ្វើឲ្យដៃគូក្នុងតំបន់ព្រួយបារម្ភអំពីការប្តេជ្ញារបស់ក្រុងវ៉ាស៊ីនតោនក្នុងការពារពួកគេ។
អ្នកវិភាគ Bruce Klingner ថ្លែងថា៖ «ខ្ញុំជឿជាក់ថាលោកប្រធានាធិបតី អូបាម៉ា នឹងធានាយ៉ាងច្បាស់លាស់ដល់សម្ព័ន្ធមិត្តថា យើងនៅអាចរត់លឿន និងអាចលោតខ្ពស់បានដូចមុន តែគេជឿឬមិនជឿជារឿងមួយទៀត។ សម្ព័ន្ធមិត្តនិងសត្រូវយើងអាចមើលឃើញចំនួនថវិការបស់យើងបានដូចយើងដែរ»៕
លោកប្រធានាធិបតីនឹងឈប់នៅប្រទេស ជប៉ុន ម៉ាឡស៊ី និង ហ្វ៊ីលីពីន ដែលមានជម្លោះដែនទឹកជាមួយចិន។
ក្រោយទស្សនកិច្ចទៅប្រទេសចិនថ្មីៗនេះ លោករដ្ឋមន្រ្តីការពារជាតិ Chuck Hagel ថ្លែងថា សរអាមិនទុកចិនជាសត្រូវទេ តែរដ្ឋបាលមើលឃើញប្រទេសចិន ដែលកំពុងពង្រីកកងយោធាថាអាចជាការគំរាមមួយ។
សេចក្តីសម្រេចរបស់ក្រុងវ៉ាស៊ីនតោន មិនវាយប្រហារកងកម្លាំងស៊ីរី ឬផ្តល់ជំនួយយោធាច្រើនទៅឲ្យ Ukraine បានចោទសំណួរថាតើសរអានឹងចេញទៅការពារសម្ព័ន្ធមិត្តអាស៊ីដែរឬទេ។
Ely Ratner ជាអ្នកវិភាគរឿងអាស៊ីនៃមជ្ឈមណ្ឌលសម្រាប់សន្តិសុខអាមេរិកាំងថ្មី៖ «ពិតជាមានការពិភាក្សានិងសំណួរជាច្រើនអំពីឥទ្ធិពលរបស់សរអាទាក់ទងនឹងសកម្មភាពនៅស៊ីរី និងអ៊ុយក្រែន។ ទស្សនកិច្ចនេះគឺពិតជាមានន័យចង់បញ្ជូនសារថា អាមេរិកនៅមានសេចក្តីសន្យានិងមានកម្លាំងនៅអាស៊ី»។
សារនេះមានសារៈសំខាន់ជាពិសេសចំពោះប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តចម្បងរបស់អាមេរិកនៅក្នុងតំបន់ និងជាកន្លែងឈប់ទីមួយរបស់លោកប្រធានាធិបតី។ លោកអូបាម៉ានឹងធ្វើការដើម្បីពន្លឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់មហាសមុទ្រប៉ាស៊ីហ្វ៊ីក TPP។
ពាណិជ្ជកម្មក៏ជារបៀបវារៈនៅកន្លែងឈប់ទី ២ នៅប្រទេសកូរ៉េខាងត្បូងដែរ។ លោកនឹងចរចាអំពីកូរ៉េខាងជើង នឹងជួយបន្ថយភាពតានតឹងរវាងក្រុងសេអ៊ូលនិងតូក្យូ ដែលចុះដុនដាបដោយសារអនុស្សាវរីយ៍អំពើឃោរឃៅរបស់ជប៉ុននៅដើមសតវត្សរ៍ទី២០។
លោក អូបាម៉ា ជាប្រធានាធិបតីទីមួយដែលនឹងអញ្ជើញទៅទស្សនាប្រទេស ម៉ាឡេស៊ី តាំងពីឆ្នាំ១៩៦៦។
កន្លែងឈប់ចុងក្រោយគឺប្រទេសហ្វ៊ីលីពីន កន្លែងដែលអាមេរិកបានបិទមូលដ្ឋានអចិន្ត្រៃយ៍របស់ខ្លួនកាលពីច្រើនទសវត្សរ៍មុន តែកំពុងចរចាអំពីការផ្លាស់វេណទ័ព យន្តហោះ និងនាវាចម្បាំងចូលប្រទេសនេះវិញ៕
ប្រែសម្រួលដោយ សឹង សុផាត