លោកប្រធានាធិបតីសរអា បារ៉ាក់ អូបាម៉ា បានថ្លែងកាលពីថ្ងៃពុធថា ស.រ.អានិងប្រទេស គុយបា បានព្រមព្រៀងគ្នាដើម្បីស្ថាបនាការទាក់ទងតាមផ្លូវទូតឡើងវិញ ហើយមានផែនការដើម្បីបើកស្ថានទូតនៅក្រុងវ៉ាស៊ីនតោន និងក្រុង ឡាហាវ៉ាន (Havana) នៅចុងខែនេះ នៅក្នុងវិធានការថ្មីដើម្បីបញ្ចប់អរិភាពអស់រយៈពេលជាច្រើនឆ្នាំរវាងប្រទេសទាំងពីរ។
លោកប្រធានាធីបតី អូបាម៉ាថ្លែងថា លោករដ្ឋមន្រ្តីការបរទេស John Kerry នឹងអញ្ជើញទៅក្រុង ឡាហាវ៉ាន នៅរដូវក្តៅនេះ ដើម្បីលើកទង់ជ័យស.រ.អាលើស្ថានទូតអាមេរិកាំងជាលើកទីមួយក្នុងរយៈពេលជាង ៥ ទសវត្សរ៍កន្លងទៅនេះ។
ការដាក់ទណ្ឌកម្មពាណិជ្ជកម្មរបស់ស.រ.អា និងប្រវត្តិសិទ្ធិមនុស្សរបស់ប្រទេសគុយបា ជាបញ្ហាដែលនៅរារាំងការស្ថាបនាទំនាក់ទំនងជាប្រក្រតីឡើងវិញ ដែលត្រូវកាត់ផ្តាច់នៅក្រោយបដិវត្តន៍របស់លោក Fidel Castro។
នេះជាការស្ថាបនាទំនាក់ទំនងផ្លូវការជំហានចុងក្រោយបំផុតនៅក្នុងដំណាក់កាលនេះ ចាប់តាំងពីលោកប្រធានាធិបតី អូបាម៉ា និងលោកRaul Castro បានប្រកាសកាលពីខែធ្នូថា ប្រទេសទាំងពីរនឹងស្ថាបនាការទាក់ទងតាមផ្លូវទូតរបស់ខ្លួនឡើងវិញ៕