ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តីជាន់ខ្ពស់នូវែលសេឡង់នឹងកាត់ប្រាក់ខែ២០ភាគរយក្នុងរយៈពេល៦ខែ ដោយសារវីរុសកូរ៉ូណា


រូបឯកសារ៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់លោកស្រី Jacinda Ardern ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅក្រុង Christchurch ប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។

លោកស្រី Jacinda Ardern នាយករដ្ឋមន្រ្តីនៃប្រទេសនូវែលសេឡង់ រដ្ឋមន្រ្តីនៅក្នុងរដ្ឋាភិបាលរបស់លោកស្រី និងប្រធាននីតិប្រតិបត្តិសេវាកម្មសាធារណៈ នឹងកាត់ប្រាក់ខែចំនួន២០ភាគរយក្នុងរយៈពេល៦ខែនៅពេលមានផលប៉ះពាល់ខាងសេដ្ឋកិច្ចដោយសារការរាលដាលជាសាកលនូវមេរោគកូរ៉ូណា។

ការិយាល័យ សាលារៀន និងសេវាកម្មមិនសំខាន់ៗនៅនូវែលសេឡង់ បានត្រូវបិទទ្វាអស់រយៈពេល៣សប្តាហ៍ ហើយសកម្មភាពសេដ្ឋកិច្ចនៅជាប់គាំងនៅពេលដែលប្រទេសនេះអនុវត្តវិធានការបិទជិតជាសាកលដ៏តឹងតែងបំផុត។

រដ្ឋាភិបាលបានព្យាករណ៍ថា ការគ្មានការងារធ្វើកើនឡើងយ៉ាងខ្លាំង ពីព្រោះតែការធ្លាក់ចុះសេដ្ឋកិច្ចសាកលលោកនិងក្នុងប្រទេស។

លោកស្រីនាយករដ្ឋមន្រ្តី Ardern បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត ដែលបានប្រកាសការសម្រេចនេះថា «នេះជាការចាត់វិធានការរបស់យើង»។

នូវែលសេឡង់កាលពីថ្ងៃពុធបានរកឃើញជំងឺកូវីដ១៩ចំនួន២០ករណីថ្មី ដោយបានធ្វើឲ្យមានចំនួនសរុបទាំងអស់ចំនួន១ពាន់៣រយ៨៦ករណី។ នូវែលសេឡង់ មានមនុស្សស្លាប់៩នាក់រហូតមកទល់ពេលនេះ។

ក្នុងសុន្ទរកថាមួយទៅកាន់សហគមន៍ពាណិជ្ជកម្មនូវែលសេឡង់នៅព្រឹកថ្ងៃពុធ រដ្ឋមន្រ្តីហិរញ្ញវត្ថុបាននិយាយថា បើរដ្ឋាភិបាលសម្រេចបន្ធូរបន្ថយការរឹតត្បិត រដ្ឋាភិបាលអនុញ្ញាតឲ្យមានសកម្មភាពសេដ្ឋកិច្ចដែលមានសុវត្ថិភាពតែប៉ុណ្ណោះ៕

XS
SM
MD
LG