ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទចោទ​ថា​បាន​រៀបចំ​ផែនការ​វាយប្រហារ​នៅ​ថ្ងៃ​បុណ្យ​​ឆ្លង​ឆ្នាំ​ថ្មី


ស្លាក​សញ្ញា​របស់ FBI​ នៅ​ពី​លើ​ផែនទី​របស់​សហរដ្ឋ​អាមេរិក។
ស្លាក​សញ្ញា​របស់ FBI​ នៅ​ពី​លើ​ផែនទី​របស់​សហរដ្ឋ​អាមេរិក។

ក្រសួង​យុត្តិធម៌​របស់​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ចាប់​ខ្លួន​អ្នក​រស់​នៅ​ក្នុង​រដ្ឋ​ញូវយ៉ក​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​រៀបចំ​ផែនការ​សម្លាប់​ជន​ស៊ីវិល​ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​ចូល​ឆ្នាំ​ថ្មី​ក្នុង​នាម​ជា​ក្រុម​រដ្ឋ​ឥស្លាម។ ​

សេចក្ដី​ថ្លែងការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា ជន​ឈ្មោះ Emanuel L. Lutchman អាយុ​២៥​ឆ្នាំ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​ផ្តល់​សម្ភារៈ​គាំទ្រ​ដល់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​សវនាការ​បឋម​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ។ ​

យោង​តាម​ឯកសារ​របស់​តុលាការ សេចក្ដី​ថ្លែងការណ៍​នោះ​មាន​សេចក្តី​ថា ‍«ចុងចោទ ដែល​បាន​អះអាង​ថា​ ខ្លួន​បាន​ទទួល​ការ​ណែនាំ​ពី​សមាជិក​ក្រុម​រដ្ឋ​ឥស្លាម​នៅ​បរទេស បាន​រៀបចំ​ផែនការ​ធ្វើ​ការ​វាយប្រហារ​ប្រដាប់​អាវុធ​មួយ​ទៅ​លើ​ជនស៊ីវិល​នៅ​ក្នុង​ភោជនីយដ្ឋាន​ ឬ​ក្លឹប​រាត្រី​មួយ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង Rochester នៃ​រដ្ឋ​ញូវយ៉ក។​

លោក John Carlin ជំនួយការ​របស់​រដ្ឋ​មន្រ្តី​យុត្តិធម៌​អាមេរិក​បាន​បញ្ជាក់​ថា ផែនការ​នេះ​គ្រោង​នឹង​ធ្វើ​ការ​វាយប្រហារ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ប៉ុន្តែ​ដោយសារ​មន្រ្តី​ប៉ូលិស​អាច​ធ្វើ​អន្តរាគមន៍​បាន​ ទើប​បំផ្លាញ​ផែនការ​សម្លាប់​មនុស្ស​របស់​ជន​ឈ្មោះ Lutchman នេះ​បាន។

លោក​ Adam Cohen ភ្នាក់ងារ​ជាន់ខ្ពស់​របស់ FBI ​នៅ​ប៉ែក​ខាង​លិច​រដ្ឋ​ញូវយ៉ក​បាន​មាន​ប្រសាសន៍​ថា ខណៈ​ពេល​ដែល​ផែនការ​វាយប្រហារ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​ចូល​ឆ្នាំ​ថ្មី​ត្រូវ​បាន​បំផ្លាញ​ហើយ​ក៏​ដោយ ក៏ ​FBI នៅ​តែ​មាន​ក្តី​ព្រួយបារម្ភ​អំពី​មនុស្ស​នៅ​បរទេស​ដែល​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​ទាក់ទាញ​មនុស្ស​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រព្រឹត្ត​អំពើ​ហិង្សា​នៅ​កន្លែង​ដែល​ពួកគេ​រស់នៅ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG