ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បែលហ្ស៊ិក​ចាប់​ជន​សង្ស័យ​២នាក់​ទាក់ទង​នឹង​រៀបចំផែនការ​វាយប្រហារ​ថ្ងៃចូល​ឆ្នាំ​ថ្មី


ប៉ូលិស​បែលហ្ស៊ិក​ឈរ​យាម​នៅ​ Grand Place នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ មនុស្ស​២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក​កាល​ពី​ថ្ងៃ​អាទិត្យ​និង​ថ្ងៃ​ច័ន្ទ​ បន្ទាប់​ពី​សង្ស័យ​ថា​បាន​រៀប​ចំ​ផែនការ​វាយ​ប្រហារ​នៅ​ក្នុង​ក្រុង​ព្រុចសែល​ នៅ​ល្ងាច​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​រាជអាជ្ញា​សហព័ន្ធ។​
ប៉ូលិស​បែលហ្ស៊ិក​ឈរ​យាម​នៅ​ Grand Place នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ មនុស្ស​២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក​កាល​ពី​ថ្ងៃ​អាទិត្យ​និង​ថ្ងៃ​ច័ន្ទ​ បន្ទាប់​ពី​សង្ស័យ​ថា​បាន​រៀប​ចំ​ផែនការ​វាយ​ប្រហារ​នៅ​ក្នុង​ក្រុង​ព្រុចសែល​ នៅ​ល្ងាច​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​រាជអាជ្ញា​សហព័ន្ធ។​

ក្រុម​រាជអាជ្ញា​នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក (Belgium) បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ប៉ូលិស​បាន​ចាប់​ខ្លួន​មនុស្ស​ពីរ​នាក់​ជាប់​សង្ស័យ​ថា​រៀបចំ​ផែនការ​ធ្វើការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ពេល​បុណ្យ​ក្នុង​ក្រុង​ព្រុចសែល (Brussels)។

​រាជអាជ្ញា​ទាំង​នេះ​បាន​ថ្លែង​ថា​ ក្រុម​អ្នក​ស៊ើបអង្កេត​បាន​រក​ឃើញ​ភ័ស្តុតាង​ដែល​បង្ហាញ​អំពី​ «ការ​គំរាមកំ​ហែង​នៃការ​វាយ​ប្រហារ​ធ្ងន់ធ្ងរ​ដែល​អាច​យក​កន្លែង​ជា​បដិរូប​មួយ​ចំនួន​ជា​ទី​ដៅ​» នៅ​ល្ងាច​ថ្ងៃ​ចូល​ឆ្នាំថ្មី។​

ការិយាល័យ​រាជអាជ្ញា​មិន​បាន​និយាយ​ប្រាប់​ចំៗ​អំពី​កន្លែង​ដែល​អាច​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​ទាំងនេះ​ទេ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ពួកគេ។​

ក្រុង​ព្រុចសែល​ មិន​មែន​គ្រាន់តែ​ជា​រាជធានី​នៃ​ប្រទេស​បែលហ្ស៊ិក​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ជា​កន្លែង​ដែល​មាន​ទី​ស្នាក់ការ​ធំ​នៃ​គណៈកម្មការ​អឺរ៉ុប​និង​អង្គការ​អូតង់​ផង​ដែរ​ ហើយ​ក៏​មាន​ការិយាល័យ​នៃ​ទីភ្នាក់ងារ​របស់​អ.ស.ប.ជាច្រើន​នៅ​ទី​នោះ​ដែរ។​

ការ​ចាប់​ខ្លួន​ជន​ទាំង​នេះ​បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ និង​ថ្ងៃ​ចន្ទ​នៅ​ក្រោយ​ការ​ឆែកឆេរ​នៅ​ជិត​ក្រុង​ព្រុចសែល​និង​ក្រុង​ Liege បាន​រក​ឃើញ​ឯកសណ្ឋាន​បែប​យោធា​និង​សម្ភារៈ​ឃោសនា​របស់​ក្រុម​រដ្ឋ​ឥស្លាម​។ ​អាជ្ញាធរ​បាន​និយាយ​ថា​គេ​មិន​បាន​រក​ឃើញ​អាវុធ​ឬ​គ្រឿង​ផ្ទុះ​ទេ។​

​ជា​ដំបូង​ឡើយ​មាន​មនុស្ស​ទាំង​អស់​៦​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ក៏​ប៉ុន្តែ​ជន​បួន​នាក់​ត្រូវ​បាន​ដោះលែង។​ ជន​ម្នាក់​ក្នុង​បណ្តាជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួនត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​សកម្មភាព​ជា​មេដឹកនាំ​នៃ​ក្រុម​ភេរវជន​និង​ជ្រើសរើស​មនុស្ស​ឯ​ទៀត​ឱ្យ​ធ្វើ​សកម្មភាព​ភេរវកម្ម៕

XS
SM
MD
LG