ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កីឡាករ​តេន្នីស Novak Djokovic បាន​ធ្វើ​តេស្ត​វិជ្ជមាន​ថា​ មាន​​​វីរុស​ជំងឺ​កូវីដ១៩


រូបឯកសារ៖ កីឡាករតេន្នីសលោក Novak Djokovic ចូលរួមក្នុងកម្មវិធីប្រកួតមិត្តភាពមួយនៅក្រុង Zadar ក្នុង​ប្រទេសក្រូអាត កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។

កីឡាករ​វាយ​តេន្នីស​លំដាប់​ពិភពលោក​ដើម​កំណើត​ស៊ែប៊ី លោក Novak Djokovic (ណូវ៉ាក ចូកូវិក) បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​ថា​ មាន​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩ ក្រោយ​ពី​លោក​បាន​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​កីឡា​តេន្នីសដែល​លោក​បាន​រៀប​ចំ​នៅ​ប្រទេស​ស៊ែប៊ី​និង​ក្រូអាស៊ី។

កីឡាករស៊ែប៊ីដ៏​ល្បី​នេះ​ជា​កីឡាករ​ទី​៤​ដែល​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​ ក្រោយ​ពី​លោក​ដំបូង​បានប្រកួត​នៅ​រដ្ឋធានី​ប៊ែលក្រាដ​របស់​ស៊ែប៊ី​ និង​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នៅ​ប្រទេស​ក្រូអាស៊ី។

ភរិយា​របស់​លោក​ក៏​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​ដែរ។

លោក Djokovic បាន​ថ្លែងពេល​ដែល​លោក​បាន​ទៅ​ដល់​ទី​ក្រុង​ប៊ែលក្រាដ​វិញ​ភ្លាម លោក​បានទៅ​ធ្វើ​តេស្ត​ក៏​ឃើញ​វិជ្ជមាន​មាន​កូវីដ១៩។

កីឡាករ​តេន្នីស​លោក Novak Djokovic បាន​រង​ការ​រិះគន់​ចំពោះ​ការណ៍​ដែល​លោក​រៀប​ចំ​ធ្វើ​ការ​ប្រកួត​កីឡា​ដែល​មាន​អ្នក​ប្រកួត​ពី​ប្រទេស​ដទៃ​ក្នុងអំឡុងមាន​ជំងឺ​រាតត្បាត​ជា​សាកល។ ក្នុង​ពេល​ប្រកួត​នៅ​ប្រទេស​ទាំង​ពីរ​គេ​មិន​ឃើញ​មាន​ការ​រក្សា​គម្លាត​ពី​គ្នា​ក្នុង​សង្គម​នោះ​ទេ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG