ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​សង្ស័យ​ក្នុង​ការ​​​បាញ់​ប្រហារ​ក្នុងវិហារ​ឥស្លាម​ប្រទេស​ន័រវែស​មិន​សហការ​ជា​មួយ​អ្នកស៊ើបអង្កេត


មន្ត្រី​សង្គ្រោះ​បន្ទាន់​កំពុង​ធ្វើ​ការ​ បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ នៅ​ក្នុង​ព្រះវិហារ​​ឥស្លាម al-Noor ក្បេរ​ក្រុង Oslo ប្រទេស​ន័រវែស កាលពី​ថ្ងៃទី១០​ ខែសីហា ឆ្នាំ២០១៩។
មន្ត្រី​សង្គ្រោះ​បន្ទាន់​កំពុង​ធ្វើ​ការ​ បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ នៅ​ក្នុង​ព្រះវិហារ​​ឥស្លាម al-Noor ក្បេរ​ក្រុង Oslo ប្រទេស​ន័រវែស កាលពី​ថ្ងៃទី១០​ ខែសីហា ឆ្នាំ២០១៩។

មេធាវី​របស់​បុរស​ម្នាក់​ដែល​ជាប់​សង្ស័យ​ថា​ បានបាញ់​ប្រហារ​ក្នុង​វិហារ​ឥស្លាម​នៅ​ប្រទេស​ន័រវែសនិយាយ​ថា ​កូនក្តី​របស់​លោក​មិន​សហការ​ជាមួយ​អ្នកស៊ើបអង្កេត​ទេ។​ មេធាវី​នេះ​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​«គាត់​ប្រើ​សិទ្ធិ​របស់​គាត់​ប្រឆាំង​នឹង​ការ​សួរ​ចម្លើយ។​ គាត់​មិន​ទទួល​កំហុស​ទេ‍»។​

ខ្មាន់​កាំភ្លើង​ជាប់​សង្ស័យ​នេះត្រូវ​បាន​បណ្តាញ​ព័ត៌មាន​សម្គាល់​ថា ​ឈ្មោះ​ Philip Manshaus ​អាយុ២១ឆ្នាំ។​ បុរស​ជនជាតិ​ន័រវែស​នេះ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ងឃាតកម្ម។ មិន​មាន​អ្នកណា​ម្នាក់​បាត់​បង់ជីវិត​ទេ​នៅ​វិហារ​ឥស្លាម​នោះ ​ប៉ុន្តែ​ច្រើន​ម៉ោង​ក្រោយ​មក​ ​ប៉ូលិស​បាន​ប្រទះ​ឃើញ​សាកសព​របស់​បងប្អូន​ស្រី​ធម៌​របស់​ខ្មាន់​កាំភ្លើង​នេះនៅ​កន្លែង​មួយ​ទៀត។

​លើសពី​នេះ​ទៀត ​ការបាញ់​នៅ​វិហារ​ឥស្លាម​ត្រូវ​បាន​គេ​ចាត់​ទុកជា​ការ​ប៉ុន​ប៉ង​វាយ​ប្រហារ​ភេរវកម្ម។​ លោក ​Rune Skjold​ ស្នងការ​រង​ប៉ូលិស​ក្រុង​ Oslo ​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ​ប៉ូលិស​បាន​រក​ឃើញ​ភស្តុតាង​អំពី​ទស្សនៈ​ជ្រុល​និយម​របស់​ខ្មាន់​កាំភ្លើង​ និង​ទស្សនៈអរិភាព​ប្រឆាំង​នឹង​ជន​អន្តោប្រវេសន៍។​

មាន​មនុស្ស​តែ​បីនាក់​ប៉ុណ្ណោះ​នៅ​វិហារ​ឥស្លាម​ al-Noor ​នៅពេល​ Manshaus ​ចូល​កន្លែង​គោរព​បូជា​នេះ​កាលពី​ថ្ងៃ​សៅរ៍។​ គាត់​បាន​ចាប់​ផ្តើម​បាញ់​ទៅ​លើ​បុរស​ពីរ​នាក់ ​ប៉ុន្តែ​បុរស​ម្នាក់​ទៀត​ដែល​ជា​មន្រ្តី​កង​ទ័ព​អាកាស​ប៉ាគីស្ថាន​ចូល​និវត្តន៍​អាយុ​៦៥​ឆ្នាំ​អាច​ទប់ទល់​នឹង​ខ្មាន់​កាំភ្លើង៕

XS
SM
MD
LG