ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្លាប់ម្នាក់និងរបួសបីនាក់នៅក្នុង​ការបាញ់ប្រហារនៅវិហារ​សាសនា​យូដា​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា​


នាង Jessica Parks អោប​នាង Tina White នៅខាងក្រៅព្រះវិហារ Chabad នៃទីក្រុង Poway កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពី​ការ​បាញ់ប្រហារ​មួយ​នៅក្នុង​ព្រះវិហារ​។​ មនុស្ស​យ៉ាង​តិចម្នាក់ត្រូវ​បាន​បាត់បង់ជីវិត។

មានមនុស្ស​ម្នាក់​បាន​ស្លាប់​និង​បីនាក់​ទៀត​បាន​រងរបួស​នៅ​ពេល​ដែល​ខ្មាន់​កាំភ្លើង​ម្នាក់​បាន​ចូល​ទៅ​បាញ់​ប្រហារ​នៅ​វិហារ​សាសនា​យូដាមួយ​នៅទីក្រុង ​Poway​ រដ្ឋកាលីហ្វ័រញ៉ា​កាលពីថ្ងៃសៅរ៍។

លោក​ ​Bill Gore​ តម្រួត​ក្រុង​សាន់ឌីយេហ្គោ(San Diego)​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា​មាន​បុរស​ស្បែកស​ម្នាក់​បាន​ដើរ​ចូល​ក្នុង​វិហារនៅមុន​ម៉ោង​១១:៣០​នាទី​ហើយ​បាន​បាញ់​ប្រហារ​ដោយ​កំាភ្លើង​ស្វ័យ​ប្រវត្តិ​ប្រភេទ​ AR​ ប៉ុន្តែ​ប្រហែល​ជា​កាំភ្លើង​នោះ​បាន​គាំង​ក្រោយ​ពី​បាញ់​បាន​ប៉ុន្មាន​គ្រាប់។ លោក​បាន​បន្ថែម​ថា​មាន​មនុស្ស​បួននាក់​បាន​រងគ្រោះ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់ កុមារី​ម្នាក់ និង​បុរស​ពីរ​នាក់​។ ក្នុង​ចំណោម​បុរស​រងគ្រោះ​គឺ​មានអាចារ្យប្រធាន​វិហារផងដែរ។

លោក​Goreបាន​បន្ថែម​ថា៖

«គួរ​ឱ្យ​ក្រៀមក្រំ​មានជនរងគ្រោះ​ម្នាក់​បាន​ស្លាប់បាត់បង់ជីវិត​ដោយ​មុខ​របួស‍»។

លោក​បន្ថែម​ថា​ជនរងគ្រោះ​បីនាក់​ទៀត​ដោយ​រួមទាំង​អាចារ្យ​ប្រធាន​វិហារ​មាន​ស្ថានភាព​នឹង​ន​ទេ។​

លោក Gore​ បាន​បន្ថែម​ថា​មាន​ភ្នាក់ងារ​ឆ្មាំ​ព្រំដែន​ម្នាក់​ដែល​ចប់ម៉ោង​ការងារ​បាន​បាញ់​លើ​ជន​សង្ស័យ​ក្នុង​ពេល​ដែល​វា​ភៀសខ្លួនចេញ។ ជនសង្ស័យ​មិន​ត្រូវ​របួសទេ​ប៉ុន្តែ​រថយន្ត​បាន​ត្រូវគ្រាប់កាំភ្លើង។

លោក​ David Nisleit​ មេប៉ូលិស​ក្រុង​សាន់ ឌីយេហ្គោ បាន​និយាយ​ថា​ជនសង្ស័យ​បាន​ទាក់​ទង​ប៉ូលិស​និង​ក្រោយ​មក​បាន​ចូលសារភាព​នឹង​ប៉ូលិសម្នាក់ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​កើត​ហេតុ​។ លោក​បាន​បន្ថែម​ថា​ជនសង្ស័យ​មាន​អាយុ​១៩ឆ្នាំ​ហើយ​រស់នៅ​ក្នុង​ក្រុង​ San Diego។


XS
SM
MD
LG