ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងជើង​ប្រកាសថា​ ខ្លួន​ត្រៀម​ធ្វើ​សង្គ្រាម​គ្រប់​យ៉ាង


មេដឹកនាំ​កូរ៉េខាងជើង​លោកគីម ជុងអ៊ុន​បង្ហាញ​ការ​គោរព​បែប​យោធា​ នៅ​អំឡុងពេល​ពិធី​បុណ្យ​ខួប​ទី ៧០ឆ្នាំ​នៃ​គណបក្ស​កាន់​អំណាច​នៅ​រដ្ឋធានី​ព្យុងយ៉ាង។
មេដឹកនាំ​កូរ៉េខាងជើង​លោកគីម ជុងអ៊ុន​បង្ហាញ​ការ​គោរព​បែប​យោធា​ នៅ​អំឡុងពេល​ពិធី​បុណ្យ​ខួប​ទី ៧០ឆ្នាំ​នៃ​គណបក្ស​កាន់​អំណាច​នៅ​រដ្ឋធានី​ព្យុងយ៉ាង។

លោក​គីម ជុងអុន ​មេដឹកនាំ​កូរ៉េខាងជើង​បាន​ព្រមាន​ថា​ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ត្រៀម​ខ្លួន​ជា​ស្រេច ​ដើម្បី​ប្រយុទ្ធ​នឹង​សង្គ្រាម​គ្រប់​ប្រភេទ​បង្ក​ឡើង​ដោយ​ស.រ.អា។​ លោកគីម ជុងអុន​ ថ្លែង​ដូច្នេះ​នៅ​ពេល​លោក​ធ្វើ​ជា​អធិបតី​នៃ​ព្យូហ៌យាត្រា​យោធា​ដ៏​ធំ​មួយ​នៅ​ថ្ងៃសៅរ៍​នេះ​ ដើម្បី​ប្រារព្ធ​ខួប​៧០​ឆ្នាំ​របស់​គណបក្ស​ពលករ​កូរ៉េខាងជើង​ ដែលកំពុង​កាន់អំណាច។ ​

ទូរទស្សន៍រដ្ឋកូរ៉េ​ខាងជើង​បង្ហាញ​ក្បួន​ដើរ​បោះជំហាន​យ៉ាង​ម៉ឺងមាត់​ក្នុង​ព្យូហ៌យាត្រា​របស់​ទាហាន​នៅថ្ងៃ​សៅរ៍​នេះ​នៅទី​លានKim Il Sung​ នៅ​ក្រុង​ព្យុងយ៉ាង នៅ​ពេលមេ​ដឹកនាំ​កូរ៉េខាងជើង​រូបនេះ​ពិនិត្យ​មើល​ពី​វេទិកា​ ដោយ​មាន​មេដឹកនាំ​ចាស់ៗ​នៅ​ជុំវិញ​ខ្លួន។​ មាន​ឥស្សរជន​បរទេស​តិចតួច​ប៉ុណ្ណោះ​បាន​ចូលរួមក្នុង​ព្រឹត្តិ​ការណ៍នេះ។ ​

តែ​លោក Liu Yungshan​ មន្ត្រី​របស់​ប្រទេស​ចិនបាន​អង្គុយនៅ​កន្លែង​លេច​ធ្លោ​នៅ​ជិត​លោក​ Kim Jung Un លើ​វេទិកា​មើល​ព្យូហ៌យាត្រា​នោះ។ លោក Liu​ ដែល​ជា​មេដឹកនាំ​ប្រទេស​ចិន​លំដាប់​ទី៥ ​បានទៅក្រុង​ព្យុងយ៉ាង ​ដើម្បី​ធ្វើ​ការ​ពិភាក្សា​អំពី​បញ្ហា​ជាច្រើន។​ ការ​ចាប់​ផ្តើមពិធី​ព្យូហ៌​យាត្រា​នេះ​ត្រូវ​ពន្យាពេល​ច្រើន​ម៉ោង​ដោយសារ​តែ​មានព្យុះ​ភ្លៀង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG