ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងជើង​គំរាម​វាយប្រហារ​នុយក្លេអ៊ែរ​មក​លើ​ស.រ.អា និង​និយាយ​ថា​ផលិតកម្ម​នុយក្លេអ៊ែរ​បាន​ចាប់ផ្តើម​ឡើង​វិញ


មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​ (ខាងស្តាំ) ផ្តល់​ការ​ណែនាំ​នៅ​អំឡុង​ពេល​ទស្សនកិច្ច​ទៅ​កាន់​កន្លែង​សាងសង់​មួយ​នៅ​ក្នុង​រួបភាពដែល​មិន​មាន​កាលបរិច្ឆេទ​ច្បាស់លាស់​មួយ និង​ដែល​ត្រូវ​បាន​បញ្ចេញ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​ (KCNA) នៅ​ក្រុង​ព្យុងយ៉ាង​នា​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ២០១៥។
មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​ (ខាងស្តាំ) ផ្តល់​ការ​ណែនាំ​នៅ​អំឡុង​ពេល​ទស្សនកិច្ច​ទៅ​កាន់​កន្លែង​សាងសង់​មួយ​នៅ​ក្នុង​រួបភាពដែល​មិន​មាន​កាលបរិច្ឆេទ​ច្បាស់លាស់​មួយ និង​ដែល​ត្រូវ​បាន​បញ្ចេញ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​ (KCNA) នៅ​ក្រុង​ព្យុងយ៉ាង​នា​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ២០១៥។

នៅ​ថ្ងៃ​អង្គារ​នេះ ប្រទេស​កូរ៉េខាង​ជើង​បាន​និយាយ​ថា ​ខ្លួន​បាន​ចាប់​ផ្តើម​កិច្ចប្រតិបត្តិការ​ជា ធម្មតា​ឡើង​វិញ​នូវ​រោងចក្រ​ថាម​ពលនុយក្លេអ៊ែរ Yongbyon ​ដ៏​សំខាន់​មួយ​ ហើយ​បាន​ព្រមាន​ថា ​ខ្លួន​បាន​ប្រុងប្រៀបរួចជា​ស្រេចដើម្បី​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំង​នឹង​ស.រ.អា​នៅ​ពេល​ណាមួយ។

​ការ​ធ្វើ​អត្ថាធិប្បាយ​នោះ​ ដែល​បាន​ចេញផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌មាន​កណ្តាល​កូរ៉េ ​បាន​កើត​មាន​ឡើង​ នៅ​ពេល​ដែល​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បាន​គំរាម​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​កាំជ្រួច​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​ត្រូវ​បាន​ហាម​ឃាត់​ក្នុង​គោលដៅ​បាញ់​បង្ហោះ​ផ្កាយរណប​ពិនិត្យ​មើល​អាកាស​ធាតុ​ចូល​ក្នុង​គន្លង​ផែនដី។

ការ​គំរាម​របស់​កូរ៉េខាងជើងនោះ​បាន​វិលត្រឡប់​ទៅ​កាន់​វោហា​សាស្រ្ត​ ដែល​ជា​ធម្មតា​ប្រើ​ប្រាស់​ដោយ​កូរ៉េខាង​ជើង​នៅ​ក្នុង​ការ​ខំ​ប្រឹងប្រែង​ឲ្យ​បាន​ទទួល​សម្បទាន​ខាង​នយោ​បាយ​ពី​កូរ៉េខាងត្បូង​ និង​ស.រ.អា ​ដែល​ជា​គូ​សត្រូវ​២​ដ៏​សំខាន់​របស់​ខ្លួន។

ទីភ្នាក់​ងារ​ព័ត៌មាន​កណ្តាល​របស់​កូរ៉េ​ខាង​ជើង​បាន​រាយការណ៍​ថា «​រោងចក្រ​នុយក្លេអ៊ែរ​ទាំងអស់​នៅតំបន់ Yongbyon ​រួមមាន​រោ​ងចក្រ​សម្រិតសម្រាំង​សារធាតុ​អ៊ុយរ៉ានី​ញ៉ូម​ និង​ម៉ាស៊ីន​រ៉េអាក់​ទ័ រដែល​មាន​កម្លាំង៥ម៉េហ្គា​វ៉ាត់ ​បាន​ត្រូវរៀប​ចំ​ឡើង​វិញ​ ហើយ​រោង​ចក្រ​ទាំងអស់​នោះ​បាន​ចាប់​ផ្តើម​កិច្ចប្រតិបត្តិការ​ជា​ធម្មតា‍»។

តំបន់​ Yongbyon ​ជា​មជ្ឈមណ្ឌល​ផលិត​សម្ភារៈ​ប្រើ​ប្រាស់នៅ​ក្នុង​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​៣​ដងរបស់​កូរ៉េខាង​ជើង។​ រោង​ចក្រ​នោះ​បាន​បិទ​នៅ​ឆ្នាំ​២០០៧​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ស.រ.អា​ ​ក៏​ប៉ុន្តែ​ផ្នែក​ផ្សេង​ៗ​ទៀត​នៃ​រោងចក្រ​នោះ ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ឡើង​វិញ៕

XS
SM
MD
LG