ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហានកូរ៉េ​ខាង​ជើង​ម្នាក់​ចុះចូល​កូរ៉េ​ខាង​ត្បូង


ប្រទេស​កូរ៉េ​ខាង​ជើង​និង​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ផែន​ទី​ពិភពលោក។​ (រូបភាព Google Maps)
ប្រទេស​កូរ៉េ​ខាង​ជើង​និង​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ផែន​ទី​ពិភពលោក។​ (រូបភាព Google Maps)

ក្រុម​មន្ត្រី​កូរ៉េ​ខាងត្បូង​និយាយ​ថា ​ទាហាន​កូរ៉េ​ខាង​ជើង​ម្នាក់​បាន​ចុះ​ចូល​ដោយ​ ការដើរ​ឆ្លង​កាត់​តំបន់​គ្មាន​កងទ័ព​ដែល​ត្រូវ​យាម​កាម​យ៉ាង​តឹង​តែង។​ តំបន់​នោះ ជា​តំបន់​បែង​ចែក​ប្រទេស​ដែល​ជា​សត្រូវ​នឹង​គ្នា​យូរលង់​មក​ហើយ ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ម្នាក់​និយាយ​ថា​ ទាហាន​វ័យ​លើ​ជំទង់​ប្រទេស​កូរ៉េ​ខាង​ជើង​ ត្រូវ​គេ​ព័ទ្ធ​ចាប់​ខ្លួន​នៅ​បុស្តិ៍​យាម​នៃ​តំបន់​ដាច់​ស្រយាល​មួយ​ក្នុង​ស្រុក​ Hwacheon, ​ខេត្ត Gangwon ​ស្ថិត​នៅ​ផ្នែក​កណ្តាល​នៃ​ឧបទ្វីប​នេះ។

អ្នក​នាំ​ពាក្យ​មិន​ផ្តល់​អត្ថាធិប្បាយ​លម្អិត​ទេ​ ដោយ​គ្រាន់​តែ​និយាយ​ថា​ទាហាន​ នេះ​កំពុង​ស្ថិត​ក្រោម​ការស៊ើប​អង្កេត។

ទីភ្នាក់ងារ​សារព័ត៌មាន​ Yonhap របស់​កូរ៉េ​ខាង​ត្បូង​បាន​រាយការណ៍​ថា​ បញ្ហា​នេះ​បាន​បង្ក​ភាពតានតឹង​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ព្រំដែន ​តែ​គ្មាន​ការវាយ​ប្រយុទ្ធ​គ្នា​ទេ៕

XS
SM
MD
LG