ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​កូរ៉េខាង​ជើង​នឹង​បញ្ជូន​ពលរដ្ឋ​អាមេរិកាំង​​មក​កាន់​​សហរដ្ឋ​អាមេរិក​​វិញ


រូបឯកសារ៖ និស្សិត​អាមេរិកាំង Otto Warmbier ត្រូវ​បាន​គេ​នាំ​ទៅ​តុលាការ​កំពូល​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ ប្រទេស​កូរ៉េ​ខាង​ជើង​។
រូបឯកសារ៖ និស្សិត​អាមេរិកាំង Otto Warmbier ត្រូវ​បាន​គេ​នាំ​ទៅ​តុលាការ​កំពូល​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ ប្រទេស​កូរ៉េ​ខាង​ជើង​។

ប្រទេស​កូរ៉េខាង​ជើង​បាន​និយាយ​ថា​ ខ្លួន​នឹង​បញ្ជូន​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ដែល​បាន​ត្រូវ​ចាប់​ឃុំឃាំង​កាល​ពី​ខែ​តុលា​ដោយ​ចូល​ក្នុង​ប្រទេស​នេះ​ដោយ​ខុស​ច្បាប់​ពី​ប្រទេស​ចិនមក​កាន់​ស.រ.អា.​វិញ។

ទីភ្នាក់ងារ​ព័ត៌មាន​ KCNA ​ជា​ផ្លូវការ​នៃ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បានរាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះថា​ «នៅ​ពេល​ត្រូវ​សួរ​ចម្លើយ បុរស​នេះ​បាន​និយាយ​ថា​គាត់​បាន​ចូល​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ដោយ​ខុស​ច្បាប់​តាម​បញ្ជា​នៃ​ទី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ស.រ.អា.​ (CIA)។​

គេ​មិន​បាន​ដឹង​ច្បាស់​លាស់​ភ្លាមៗថា​តើ​នៅ​ពេល​ណា​បុរស​នេះ​នឹង​ត្រូវ​បញ្ជូន​មក​កាន់​ប្រទេស​អាមេរិក​វិញ​ទេ។​

កាល​ពី​ពេល​ថ្មីៗ​នេះ​ ប្រទេស​កូរ៉េ​ខាង​ជើង​មាន​សកម្មភាព​ខ្លាំង​ជាង​មុន​លើ​ការ​ចាប់​ឃុំ​ឃាំង​ពលរដ្ឋ​អាមេរិក​ដែល​ជា​ធម្មតា​បាន​ត្រូវ​ដោះ​លែងនៅ​ក្រោយ​ពេលអ្នក​នយោបាយ​ស.រ.អា.​ម្នាក់​បាន​ត្រូវ​បញ្ជូន​ឱ្យ​ទៅ​យក​ពួក​ជន​ជាតិ​អាមេរិកាំង​ទាំង​នោះ។ ជាធម្មតា​ពួក​ជន​ជាប់​ឃុំ​ឃាំង​ទាំង​នេះ​បាន​ត្រូវ​ដោះ​លែង​ដោយ​មាន​ស្ថានភាព​ល្អ។

ក៏​ប៉ុន្តែ​នេះ​មិន​មែន​ជា​ករណី​សម្រាប់​លោក​ Otto Warmbier​ ដែល​ជា​និស្សិត​ម្នាក់​នៃ​សាកល​វិទ្យាល័យ​ស.រ.អា.​ទេ។​ លោក​បាន​ត្រូវ​ដោះ​លែង​កាល​ពី​ឆ្នាំ​មុន​ក្នុង​ស្ថាន​ភាព​គ្មាន​វិញ្ញាណ​ក្រោយ​ពេលបានជាប់​ឃុំ​ឃាំង​១៧​ខែ​ ហើយ​លោក​បាន​ស្លាប់​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​មក។ ​កូរ៉េ​ខាងជើង​បាន​បដិសេធ​ថា​ពួក​គេ​មិន​បាន​ធ្វើ​ទារុណកម្ម​លោក ​Warmbier ​ទេ។

សេចក្តី​សម្រេច​ថា​បញ្ជូន​មក​កាន់​ប្រទេស​អាមេរិក​វិញ​នូវ​ពលរដ្ឋ​ស.រ.អា.​ដែល​បាន​ត្រូវ​ចាប់​ឃុំ​ឃាំង​កាល​ពី​ពេល​ថ្មីៗ​នេះ​អាច​ជា​សញ្ញា​មួយ​ថា​ អាជ្ញាធរ​កូរ៉េ​ខាង​ជើង​ចង់​បន្ត​រក្សា​ទំនាក់​ទំនងដែល​ខ្លួន​បាន​ចាប់​ផ្តើម​ធ្វើ​ជាមួយ​ស.រ.អា.​ត

ទៅ​ទៀត។ កាល​ពី​ខែ​មិថុនា លោក គីម ជុងអ៊ុន មេដឹក​នាំ​កូរ៉េ​ខាង​ជើង​និង​លោក​ប្រធានាធិបតី​ស.រ.អា. ​ដូណាល់ ត្រាំ ​បាន​ធ្វើ​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​មួយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG