ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កូរ៉េខាង​ជើង​គំរាម​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក


រូបភាព​កាត់​យក​ពី​វីដេអូ​របស់​ភ្នាក់ងារ​ KRT របស់​កូរ៉េ​ខាង​ជើង​ បង្ហាញ​រូប​មេ​ដឹកនាំ​កូរ៉េ​ខាងជើង​ គីម ជុងអ៊ុន ដែល​កំពុង​ទះ​ដៃ​អប់អរ​សាទរ​ក្រោយ​ពេល​បាញ់​សាក​ល្បង​កាំជ្រួច​មីស៊ីល​ឆ្លង​ទ្វីប Hwasong-14។
រូបភាព​កាត់​យក​ពី​វីដេអូ​របស់​ភ្នាក់ងារ​ KRT របស់​កូរ៉េ​ខាង​ជើង​ បង្ហាញ​រូប​មេ​ដឹកនាំ​កូរ៉េ​ខាងជើង​ គីម ជុងអ៊ុន ដែល​កំពុង​ទះ​ដៃ​អប់អរ​សាទរ​ក្រោយ​ពេល​បាញ់​សាក​ល្បង​កាំជ្រួច​មីស៊ីល​ឆ្លង​ទ្វីប Hwasong-14។

ប្រទេស​កូរ៉េខាង​ជើង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​អាច​ធ្វើ​ការ​សាក​ល្បង​គ្រាប់​បែក​អ៊ីដ្រូសែន​នៅ​ពេល​ឆាប់ៗ​នេះ​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​បន្ទាប់​ពី​មេដឹកនាំ​គីម ជុង​អ៊ុន​ បាន​ព្រមាន​ថា​ខ្លួន​នឹងធ្វើ​ឲ្យ​ដូចគ្នា​នឹង​ពាក្យ​សម្តី​គំរាម​កំហែង​របស់​ប្រធានា​ធិបតីស​ហ​រដ្ឋអាមេរិក​ ដូណាល់ ​ត្រាំ ហើយ​និង​ការ​ដាក់​ទណ្ឌកម្មថ្មី​ដែល​ជា​សកម្មភាព​បង្កហេតុ។

មេដឹកនាំ​កូរ៉េខាង​ជើង​បាន​ឆ្លើយ​តប​នៅ​ថ្ងៃ​សុក្រ​នេះ​ទៅ​នឹង​សុន្ទរកថា​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​ នៅ​អង្គការ​សហប្រជាជាតិ​នៅ​សប្តាហ៍​នេះ ​នៅពេល​ដែល​មេដឹកនាំ​សហរដ្ឋ​អាមេរិក​រូប​នេះ​បាន​ចាត់​ទុក​ គីម ​ជុង​អ៊ុន​ ជា​«មនុស្ស​ចូល​ចិត្ត​កាំជ្រួច‍»​ដើម្បី​ធ្វើ​បេសកកម្ម​អត្តឃាត។ លោក ត្រាំ ​ក៏​បាន​ហៅ​រដ្ឋាភិបាល​ក្នុង​ក្រុង​ព្យូង​យ៉ាងថា ​«ជា​របប​អសីលធម៌‍‍»​ហើយ​បាន​និយាយ​ទៀត​ថា ​ប្រសិនបើ​ត្រូវ​ប្រើ​កម្លាំង​ដើម្បី​ការ​ពារ​ខ្លួន​ឯង​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន ​សហរដ្ឋ​អាមេរិក​នឹង​កម្ទេចកូរ៉េខាង​ជើង​ឲ្យ​ក្លាយ​ជា​ផេះ។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​គេ​ចាត់​ទុក​ថា​ជា​របស់​មេដឹកនាំ​កូរ៉េខាង​ជើង ​គីម ជុង​អ៊ុន​ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះថា​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​សម្តែង​នូវ​អា​កប្បកិរិយា​ឆ្កួត​លីលា​ដោយ​មាន​ការ​គំរាម​កំហែង​របស់​លោក​ដើម្បី​កម្ទេចប្រទេស​មាន​អធិបតេយ្យ​ភាព។ លោក​ គីម ជុង​អ៊ុន ​បាន​ហៅ​លោក​ប្រធានា​ធិបតី​អាមេរិក​ថា​ «ជា​ជន​ទុច្ចរិត​និង​ឥន្ធពាល‍» ​ហើយ​បាន​សន្យា​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រមាថ​មើល​ងាយ​របស់​ប្រធានា​ធិបតី ត្រាំ​ ដោយ​វិធានការ​ដ៏​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត‍»។

​លោក​ គីម ​ជុង​អ៊ុន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញផ្សាយ​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង​ KCNA ​ថា​ «ចំណាត់​ការ​ជា​ជម្រើស​ដ៏​ល្អ​បំផុតក្នុងការ​ព្យាបាល​មនុស្ស​កញ្ចាស់​ដែល​ពិបាក​ស្តាប់​ដែល​កំពុង​និយាយ​អ្វី​ទៅ​តាម​អំពើ​ចិត្ត‍​នោះ»។​ទីភ្នាក់​ងារ​ព័ត៌មាន​នោះ​បាន​ចេញ​ផ្សាយរូប​ភាព​រ​បស់​មេដឹកនាំ​កូរ៉េខាង​ជើងកំពុង​អាន​សេចក្តី​ថ្លែងការណ៍​នោះ៕

XS
SM
MD
LG