ផ្នែកផ្សាយជាភាសាកូរ៉េនៃវីអូអេបានរាយការណ៍ថា នៅក្នុងលិខិតមួយច្បាប់ផ្ញើទៅសហព័ន្ធអន្តរជាតិនៃកីឡាសាកលវិទ្យាល័យ ប្រទេសកូរ៉េខាងជើងបាននិយាយថា «យើងមិនអាចចូលរួមក្នុងការប្រកួតប្រជែងក្នុងរដូវក្តៅទី២៨នៃកីឡាសាកលវិទ្យាល័យ (28th Summer University Sports) បានទេ។ កូរ៉េខាងជើងបានសំអាងដល់ «ការប្រឈមមុខគ្នាខាងយោធា» និងអំពីការបើកការិយាល័យសិទ្ធិមនុស្សរបស់អ.ស.ប.នៅក្នុងក្រុងសេអ៊ូលនៅថ្ងៃអង្គារនេះ។ ការប្រកួតកីឡានេះនឹងប្រព្រឹត្តទៅនៅក្នុងក្រុង Gwangju នៃប្រទេសកូរ៉េខាងត្បូងពីថ្ងៃទី៣ ដល់ថ្ងៃទី១៤ ខែកក្កដា៕