ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូរ៉េខាង​ជើង​ដោះ​លែង​មនុស្ស​ពីរ​នាក់​នៅ​ក្នុង​ការ​បង្ហាញ​ភាព​សម្រប​សម្រួល​មួយ​ទៅ​កាន់​កូរ៉េខាង​ត្បូង


មេដឹកនាំ​កូរ៉េខាង​ជើង​លោក Kim Jong Un មើល​​លំហាត់​ហ្វឹនហ្វឺន​វាយប្រហារ​ជើង​ទឹក​នា​ពេល​រាត្រី។ កូរ៉េខាង​ជើង​ដោះ​លែង​មនុស្ស​ពីរ​នាក់​នៅ​ក្នុង​ការ​បង្ហាញ​ភាព​សម្រប​សម្រួល​មួយ​ទៅ​កាន់​កូរ៉េខាង​ត្បូង។

អ្នក​នាំ​ពាក្យ​ក្រសួង​បង្រួមប្រង្រួម​ជាតិ​កូរ៉េខាង​ត្បូង​លោក​Park Soo-jin ​បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃពុធនេះ​ថា ប្រទេស​កូរ៉េ​ខាងជើង​បានធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋកូរ៉េ​ខាង​ត្បូង​ពីរនាក់​ ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បានចាត់​ទុកថា បាន​ចូល​ទៅ​កាន់ប្រទេស​កូរ៉េខាងជើង​ដោយខុស​ច្បាប់តាម​ព្រំដែន​ប្រទេស​ចិនកាល​ពី​ថ្ងៃ​ទី​១១ខែ​ឧសភា។

លោក ​Park ​បាននិយាយ​ថា នៅ​ម៉ោង​១០:១៥​នាទីព្រឹក ​រដ្ឋាភិបាល​បាន​ទទួល ពលរដ្ឋ​កូរ៉េ​ខាងត្បូង​ពីរនាក់​ ដែលចូល​ទៅកូរ៉េ​ខាងជើង​តាម​ច្រក ​Panmunjom នោះ។​ ច្រក​ Panmunjom ​ស្ថិត​នៅក្នុង​ភូមិនៃ​តំបន់​ហាមប្រាម​ដាក់កង​ទ័ពនៅ ព្រំដែន​ប្រទេស​ទាំងពីរ។

ក្រសួង​បង្រួម​ប្រង្រួមជាតិ​កូរ៉េខាងត្បូង​មិនប្រាប់​ព័ត៌មាន​លម្អិតពី​បំណង​នៅពី ក្រោយការ​ដោះលែង​អ្នកទោស​ ឬក៏ប្រាប់​អត្តសញ្ញាណ​អ្នកទាំងពីរ​នោះទេ​ តែ និយាយថា​ រដ្ឋាភិបាល​នឹងស៊ើប​អង្កេត​លម្អិត​ចំពោះការ​ចូលទៅ​កាន់ប្រទេស​កូរ៉េ ខាងជើង​ខុសច្បាប់​នោះ។ ហើយ​មានការ​ទស្សន៍ទាយថា​អ្នកទាំងពីរ​ជា​បេសកជន​គ្រីស្ទ​បរស័ទ្ទ៕

XS
SM
MD
LG