ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនាការ​គាំទ្រឲ្យមាន​​ការគោរព​សិទ្ធិមនុស្ស​ក្នុង​ប្រទេសកូរ៉េ​ខាង​ជើង


រូបថតឯកសារ៖ ក្រុម​កុមារ​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​កំពុង​ជួយ​ជួស​ជុល​ផ្លូវ​នៅ​ឯតំបន់​ជនបទដាច់​ស្រយាល​មួយ​ ក្នុង​ខេត្ត​ Hamgyong ប្រទេស​កូរ៉េ​ខាង​ជើង​ កាលពីថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ២០១៤។
រូបថតឯកសារ៖ ក្រុម​កុមារ​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​កំពុង​ជួយ​ជួស​ជុល​ផ្លូវ​នៅ​ឯតំបន់​ជនបទដាច់​ស្រយាល​មួយ​ ក្នុង​ខេត្ត​ Hamgyong ប្រទេស​កូរ៉េ​ខាង​ជើង​ កាលពីថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ២០១៤។

ផ្នែក​ផ្សាយ​ជា​ភាសា​កូរ៉េ​នៃ​វីអូអេ​បាន​រាយការណ៍​ថា​ ក្រុម​ចម្រុះ​សេរីភាព​កូរ៉េ​ខាង​ជើង​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ​North Korea Freedom Coalition​ ដែល​ជា​ក្រុម​មួយ​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​គាំទ្រ​ឱ្យ​មាន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង​នោះ កំពុង​ធ្វើ​យុទ្ធនាការ​មួយ​មាន​រយៈពេល​មួយ​សប្តាហ៍​នៅ​រដ្ឋធានីវ៉ាស៊ីនតោន​ ក្នុង​អាទិត្យ​នេះ​ដើម្បី​បង្កើន​ការ​ដឹង​ឮអំពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេសកូរ៉េខាង​ជើង។​

ក្រុម​អ្នក​តំណាង​នៃ​ក្រុម​ជន​រត់​ចោល​ជួរ​ពី​កូរ៉េខាង​ជើង​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​បាន​ចូល​រួម​ក្នុង​យុទ្ធនាការ​នេះ​ដោយ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​និង​ការ​ប្រជុំ​មួយ​ចំនួន។

អ្នកស្រី Suzanne Scholte ​ប្រធាន​អង្គការ​ NKFC​ ដែល​បាន​ដឹក​នាំ​យុទ្ធនាការ​នេះ​១០​ឆ្នាំ​មក​ហើយ​ បាន​និយាយ​យោង​ដល់​ការ​ផ្តល់​ព័ត៌មាន​ទៅ​កូរ៉េខាង​ជើង​ថា​ ជា​ឧទាហរណ៍​មួយ​នៃ​ជោគជ័យ​របស់​យុទ្ធនាការ​នេះ។​ អ្នកស្រី​បាន​និយាយ​ថា៖ «អ្វីដែល​ជា​មាន​សារៈសំខាន់​បំផុត​ប្រហែលជា​ការ​ហូរ​ព័ត៌មាន​ទៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង»៕

XS
SM
MD
LG