ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ថា ខ្លួន​ត្រៀម​បញ្ជូន​ខិត្តប័ណ្ណ​ឃោសនា​រាល់​លាន​សន្លឹក​ចូល​កូរ៉េ​ខាង​ត្បូង

រូប​ឯកសារ៖ យុវជន និង​និស្សិត​កូរ៉េ​ខាង​ជើង​ពាក់​ម៉ាស​ប្រមូល​ផ្តុំ​គ្នា​ ដើម្បី​ថ្កោល​ទោស​ចំពោះ​ខិត្តប័ណ្ណ​ដែល​អ្នក​រត់​គេច​ខ្លួន​នៅ​ក្នុង​កូរ៉េ​ខាង​ត្បូង ដែល​មាន​សារ​រិះគន់​ដល់​របប​របស់​លោក Kim Jong Un នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ថា ខ្លួន​ត្រៀម​ផ្ញើ​ខិត្តប័ណ្ណ​ឃោសនា​រាប់​លាន​សន្លឹក​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដើម្បី​ជា​ការ​សងសឹក​ចំពោះ​សកម្មភាព​ស្រដៀង​គ្នា​នេះ​ដែរ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​សកម្មជន​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង។

ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េ​ខាង​ជើង បាន​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កូរ៉េ​ខាង​ជើង​នឹង​បង្ហោះ​បាឡុង​ចំនួន ៣ ពាន់ ដែល​ផ្ទុក​ខិត្តប័ណ្ណ​ប្រឆាំង​កូរ៉េ​ខាង​ត្បូង​ចំនួន​ប្រហែល ១២ លាន​សន្លឹក ឆ្លង​ព្រំដែន​ចូល​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ការ​គំរាម​នេះ​គឺ​ជា​សកម្មភាព​ថ្មី​ចុងក្រោយ​បង្អស់​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​សម្រាប់​ការ​សន្យា​របស់​ខ្លួន​ដែល​ថា នឹង​កាត់ផ្ដាច់​រាល់​ទំនាក់ទំនង​ទាំង​អស់​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង ទាក់ទិន​នឹង​បញ្ហា​ខិត្តប័ណ្ឌ​ឃោសនា​នេះ៕

XS
SM
MD
LG