ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងជើង​ថា លោក Kim Jong Un បាន​មើល​ការ​ខុស​ត្រូវ​លើ​ការ​សាកល្បង​មីស៊ីល​ស្វ័យ​នាំ​ផ្លូវ​រយៈ​ចម្ងាយ​ឆ្ងាយ


រូបថត​ផ្តល់​ឱ្យ​ដោយ​រដ្ឋាភិបាល​កូរ៉េខាងជើង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា​ ឆ្នាំ​២០២២ នេះ ​​​បង្ហាញ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un ពិនិត្យ​មើល​ការ​បាញ់​មីស៊ីល​នៅ​កន្លែង​មិន​ត្រូវ​បាន​បញ្ជាក់​មួយ។
រូបថត​ផ្តល់​ឱ្យ​ដោយ​រដ្ឋាភិបាល​កូរ៉េខាងជើង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា​ ឆ្នាំ​២០២២ នេះ ​​​បង្ហាញ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un ពិនិត្យ​មើល​ការ​បាញ់​មីស៊ីល​នៅ​កន្លែង​មិន​ត្រូវ​បាន​បញ្ជាក់​មួយ។

ប្រព័ន្ធ​ផ្សព្វផ្សាយ KCNA របស់​ប្រទេស​កូរ៉េ​ខាងជើង​បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un បាន​មើល​ការ​ខុសត្រូវ​លើ​ការ​បាញ់​សាកល្បង​មីស៊ីល​ស្វ័យ​នាំ​ផ្លូវ​រយៈ​ចម្ងាយ​ឆ្ងាយ​ពីរ​គ្រាប់ ដែល​លោក​បាន​ពណ៌នា​ថា​ជា​ការ​បង្ហាញ​ដ៏​ជោគជ័យ​នៃ​ការ​ពង្រីក​សមត្ថភាព​វាយ​ប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​កងទ័ព​កូរ៉េ​ខាង​ជើង និង​ជា​ការ​ត្រៀម​លក្ខណៈ​សម្រាប់ «សង្គ្រាម​ជាក់ស្តែង»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

ការ​សាកល្បង​មីស៊ីល​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​បាន​ធ្វើ​ឱ្យ​ការ​សាកល្បង​អាវុធ​របស់​កូរ៉េ​ខាងជើង​នៅ​ក្នុង​ឆ្នាំ​នេះ​មាន​ចំនួន​ច្រើន​ដង​មិន​ធ្លាប់​មាន​ពី​មុន​មក។ ប្រទេស​នេះ​បាន​បង្កើន​សកម្មភាព​សាកល្បង​អាវុធ​របស់​ខ្លួន​ដោយ​បាន​គំរាម​កំហែង​ធ្វើ​ការ​វាយ​ប្រហារ​ជាមុន​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋ​អាមេរិក ប្រសិនបើ​ខ្លួន​យល់​ឃើញ​ថា​ថ្នាក់​ដឹកនាំ​កូរ៉េ​ខាងជើង​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់។

ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន​រាយការណ៍​ថា មីស៊ីល​ទាំង​ពីរ​គ្រាប់​ដែល​ត្រូវ​បាន​បាញ់​សាកល្បង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នោះ បាន​ហោះ​ជិត ៣ ម៉ោង និង​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​មីស៊ីល​នេះ​អាច​បាញ់​ចំ​គោលដៅ​ក្នុង​រង្វង់​ចម្ងាយ ២.០០០ គីឡូម៉ែត្រ។

ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន​បន្ថែម​ថា ការ​សាកល្បង​នេះ​បាន​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​ជាក់ច្បាស់ និង​ប្រសិទ្ធភាព​នៃ​ការ​វាយ​ប្រហារ​របស់​ប្រព័ន្ធ​អាវុធ​នេះ​នៅ​ក្នុង​សង្គ្រាម ហើយ​ប្រព័ន្ធ​អាវុធ​នេះ​ត្រូវ​បាន​ដាក់​នៅ​តាម​កង​យោធា​កូរ៉េ​ខាងជើង​ដែល​ធ្វើ​ប្រតិបត្តិការ​អាវុធ​នុយក្លេអ៊ែរ «កលយុទ្ធ» នៅ​ក្នុង​សមរភូមិ។

ក្រុម​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បួង​បាន​និយាយ​ថា ពួកគេ​កំពុង​វិភាគ​ទៅ​លើ​ការ​សាកល្បង​មីស៊ីល​របស់​កូរ៉េ​ខាងជើង​នេះ។ ប្រធាន​គណៈរដ្ឋមន្ត្រី​ជប៉ុន​លោក Hirokazu Matsuno បាន​បញ្ជាក់​ថា មីស៊ីល​នេះ​នឹង​បង្ក​ការ​គំរាមកំហែង​ដ៏​ធំ​ដល់​ប្រទេស​ជប៉ុន ប្រសិនបើ​ការ​លើកឡើង​របស់​កូរ៉េ​ខាងជើង​អំពី​រយៈ​ចម្ងាយ​នៃ​មីស៊ីល​នេះ​គឺ​ត្រឹមត្រូវ​ពិត​ប្រាកដ​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG