ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ថា ខ្លួន​នឹង​បង្កើន​កិច្ច​ប្រឹងប្រែង​ទប់ទល់​នឹង​ជំងឺ​កូវីដ ១៩


មនុស្សម្នា​ដើរ​កាត់​អគារ Presidium of the Supreme People's Assembly នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។
មនុស្សម្នា​ដើរ​កាត់​អគារ Presidium of the Supreme People's Assembly នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។

ប្រទេស​កូរ៉េ​ខាង​ជើង​ថា ខ្លួន​នឹង​បង្កើន​កិច្ច​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា​ថ្មី ដែល​បង្ក​ឲ្យ​កើត​ជំងឺ​កូវីដ ១៩។

រដ្ឋសភា​កូរ៉េ​ខាង​ជើង​បាន​ទទួល​របាយការណ៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​អំពី​វិធានការ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ចន្ទ​នេះ។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​រាយការណ៍​ថា មិន​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ នោះ​ទេ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន តាំង​ពី​ជំងឺ​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​ចិន​នេះ បាន​ឆ្លង​រាលដាល​ពេញ​ពិភពលោក។ កន្លង​មក រដ្ឋភិបាល​កូរ៉េ​ខាង​ជើង​បាន​ដាក់​មនុស្ស​រាប់​ពាន់​នាក់ ដែល​រួម​មាន​ទាំង​មន្ត្រី​ការទូត​បរទេស​ផង​ដែរ ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ៕

XS
SM
MD
LG