ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​និយាយ​ថា​ ខ្លួន​គ្មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ជំនួប​កំពូល​រវាង​ប្រធា នាធិបតី​ត្រាំ និង​គីម​ទៀត​ទេ


រូប​ឯកសារ៖ មនុស្សម្នា​មើល​ទូរទស្សន៍​ដែល​បង្ហាញ​រូប​របស់​លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង និង​លោក​ ដូណាល់ ត្រា ប្រធានាធិបតី​អាមេរិក នៅ​ក្នុង​កម្មវិធី​ព័ត៌មាន​នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល​នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
រូប​ឯកសារ៖ មនុស្សម្នា​មើល​ទូរទស្សន៍​ដែល​បង្ហាញ​រូប​របស់​លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង និង​លោក​ ដូណាល់ ត្រា ប្រធានាធិបតី​អាមេរិក នៅ​ក្នុង​កម្មវិធី​ព័ត៌មាន​នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល​នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

កូរ៉េខាងជើង​ប្រាប់​ឱ្យ​ដឹង​ថា ឱកាស​មាន​តិច​សម្រាប់​ជំនួប​កំពូល​មួយ​លើក​ទៀត​ជាមួយ​សហរដ្ឋអាមេរិក បន្ទាប់ពី​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ នៅ​សប្តាហ៍​នេះ បាន​និយាយ​ថា លោក​បើកចំហរ​ឱ្យ​មាន​ជំនួប​ម្តង​ទៀត​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន។

ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​ផ្លូវការ​របស់​កូរ៉េខាងជើង (KCNA) បាន​ប្រាប់​ឱ្យ​ដឹង​ថា លោកស្រី Kim Yo Jong ជា​ប្អូនស្រី​របស់​គីម ជុងអ៊ុន បាន​និយាយ​ថា ជំនួប​កំពូល​មួយ​លើក​ទៀត «នឹង​គ្មាន​ប្រយោជន៍​សម្រាប់​យើង​ទេ» ប្រសិនបើ​សហរដ្ឋអាមេរិក​ មិន​ផ្លាស់ប្តូរ​វិធី​ដោះស្រាយ​របស់​ខ្លួន​ដល់​ការ​ចរចា​នុយក្លេអ៊ែរ​ដែល​ជាប់​គាំង​នោះ​ទេ។

លោកស្រី Kim Yo Jong បាន​និយាយ​ទៀ​តថា «វា​ជា​មតិ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ក៏​ប៉ុន្តែ​ ជំនួប​កំពូល​រវាង​សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាង​ជើង នឹង​មិន​កើត​មាន​ឡើង​នៅ​ឆ្នាំ​នេះ​ទេ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោកស្រី​បាន​និយាយ​ថា ទំនាក់ទំនង​រវាង​លោក​ត្រាំ និង​គីម ជុងអ៊ុន នៅ​តែ​ខ្លាំង​ហើយ ទំនង​ការពារ​មិន​ឱ្យ​មាន​ការ​បង្ក​ហេតុ​ខ្លាំង។

នៅ​ដើម​សប្តាហ៍​នេះ លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​ថា លោក​បើក​ចំហរ​ឱ្យ​មាន​ជំនួប​ម្តង​ទៀត​ជាមួយ​គីម ជុងអ៊ុន។

លោក​ប្រធានាធិបតី​ត្រាំ​បាន​ប្រាប់​នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Gray ថា «ខ្ញុំ​យល់​ថា ពួកគេ​ចង់​ជួប ហើយ​យើង​ប្រាកដ​ជា​ចង់​ធ្វើ​ដូច្នេះ​ដែរ»។

អត្ថាធិប្បាយ​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ងឿង​ឆ្ងល់ ពីព្រោះ​តែ​កូរ៉េ​ខាង​ជើង​បាន​និយាយ​ជាច្រើន​ខែ​ហើយ​ថា ខ្លួន មិន​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​បន្ត​ការ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ទេ។

កូរ៉េ​ខាង​ជើង​មាន​ការ​រកាំចិត្ត​ចំពោះ​សហរដ្ឋអាមេរិក​ដែល​បដិសេធ​ពុំ​ព្រម​បន្ធូរ​បន្ថយ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ផ្តល់​ការ​ធានា​សន្តិសុខ​នៅ​ក្នុង​ការ​ដោះដូរ​វិធានការ​មាន​កម្រិត​ដើម្បី​រុះរើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG