ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ចេញ​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​រដ្ឋសភា​ប្រថាប់​ត្រា​ថ្មី​របស់​ខ្លួន


ប្រជាជនរាំដើម្បីអបអរប្រទេសដែលកំពុងរៀបចំការបោះឆ្នោតនៅក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៤។
ប្រជាជនរាំដើម្បីអបអរប្រទេសដែលកំពុងរៀបចំការបោះឆ្នោតនៅក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៤។

ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ជើង​រាប់​លាន​នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ផង​ដែរ បាន​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ជ្រើសរើស​សមាជិក​រដ្ឋសភា​ប្រហែល ៧០០នាក់ ទោះបីជា​ការ​បោះ​ឆ្នោត​នេះ​ជា​ការ​បោះ​ឆ្នោត​បែប​គាំទ្រ​ជាជាង​ការ​បោះ​ឆ្នោត​បែប​ប្រកួត​ប្រជែង​ក៏​ដោយ។

អ្នក​បោះ​ឆ្នោត​មាន​ជម្រើស​ជ្រើសរើស​បេក្ខជន​ដែល​កំណត់​ដោយ​រដ្ឋ​ម្នាក់​តែ​ប៉ុណ្ណោះ​សម្រាប់​មួយ​អាសនៈ។ ពួកគេ​បោះ​ឆ្នោត​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​បេក្ខជន​នោះ ហើយ​ក្នុង​ករណី​កម្រ​បំផុត គឺ​បោះ​ឆ្នោត​មិន​គាំទ្រ។

ការ​បោះ​ឆ្នោត​នេះ ដែល​ធ្វើ​ឡើង​រៀងរាល់ ៥ ឆ្នាំ​ម្ដង គឺ​ជា​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ទាំង​អស់​របស់​រដ្ឋសភា។ គណៈប្រតិភូ​របស់​រដ្ឋសភា​នេះ​មកពី​ទូទាំង​ប្រទេស និង​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់។ បេក្ខជន​ទាំង​នោះ​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណបក្ស​ពលករ​កូរ៉េ ដែល​ជា​គណបក្ស​កាន់​អំណាច និង​ដោយ​គណបក្ស​សម្ព័ន្ធមិត្ត​តូចតាច​មួយ​ចំនួន​តូច​ទៀត ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ប៉ុន្តែ​គណបក្ស​តូចតាច​ទាំង​នោះ​មាន​អំណាច​ឯករាជ្យ​តិចតួច​បំផុត។

លោក Kim Jong Un គឺ​ជា​បេក្ខជន​ដ៏​លេចធ្លោ​ជាង​គេ​ជា​ទី​បំផុត។ ទោះបីជា​លោក​មាន​អំណាច​គ្រប់គ្រង​ទាំងស្រុង​លើ​គណបក្ស​កាន់​អំណាច លើ​រដ្ឋាភិបាល និង​លើ​ក្រសួង​មន្ទីរ​នានា​ក៏​ដោយ ក៏​លោក​នៅតែ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជា​ថ្មី​សម្រាប់​អាសនៈ​របស់​លោក​ប្រចាំ​ទីក្រុង​ព្យុងយ៉ាង។

អ្នក​ចេញ​មក​បោះ​ឆ្នោត​ជា​ទូទៅ​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ចំនួន ៩៩ ភាគរយ ឬ​ក៏​ច្រើន​ជាង​នេះ​ទៀត។ ការ​បោះ​ឆ្នោត​នៅ​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​ចាត់ទុក​ជា​ទូទៅ​ថា​ជា​ករណីយកិច្ច និង​ជា​កាតព្វកិច្ច ហើយ​ការ​មិន​ចេញ​ទៅ​បោះ​ឆ្នោត​គឺ​មិន​មែន​ជា​ជម្រើស​នោះ​ទេ។

ច្បាប់​ប្រទេស​កូរ៉េ​ខាង​ជើង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាច​បោះ​ឆ្នោត​ចាប់​ពី​អាយុ ១៧ ឆ្នាំ​ឡើង​ទៅ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG